វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​

6 Videos


កាលពីពេលកន្លងទៅថ្មីៗនេះ តារាសម្តែងស្រី វ៉ាន់ នីឡា បានសសេរសារដ៏ភ្ញាក់ផ្អើលមួយ ប្រាប់ដល់ទស្សនិកជន នៅលើគណនីហ្វេសប៊ុករបស់នាង បានសសេរថា នាងបានយល់សុបិនដ៏ចម្លែកមួយ ដែលមិនធ្លាប់បានជួប នាពេលកន្លងមក ។ នៅលើគណនីហ្វេសប៊ុកតារាសម្តែង វ៉ាន់ នីឡា បានសសេរសារមួយបង្ហាញពីអារម្មណ៍រំភើបផង ភ័យផង ដោយសារតែយល់សុបិនឃើញសត្វពស់ថ្លាន់មួយក្បាលយ៉ាងធំដុះស្នែង ថែមទាំងមានចង្កូមគួរឱ្យខ្លាច មកសង្គ្រប់ខាំនាងរហូតដល់មានឈាមហូរទៀតផង ។

P9

បើតាមសាររបស់នាង នេះជាសុបិនលើកទីមួយហើយ ព្រោះតាំងពីតូចដល់ធំពុំធ្លាប់បានឃើញសុបិនចម្លែកបែបនេះទេ ។ តារាសម្តែង វ៉ាន់ នីឡា បានសសេរសារយ៉ាងដូច្នេះថា«តាំងពីកើតពោះម៉ែមក ទើបចេះយល់សុបិនឃើញពស់យប់មិញ ម៉ែអើយអាសូរតែតូច ពស់ថ្លាន់ឡើងប៉ុនណាណី ហើយដុះស្នែងទៀត មានចង្កូមគួរអោយខ្លាច បើកវែកហាមាត់មករកក្បាលខ្ញុំតែម្តង តែវាអត់បានស៊ីខ្ញុំទេ បានតែខាំចេញឈាមតិច គេថា យល់សុបិនឃើញពស់ ដូច្នេះគឺដល់គូ ចឹងមានតែគូខ្ញុំហ្នឹងបីសាច បើសត្វពស់នោះ មានដុះចង្កូមផងនោះ!» ។

វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​

បើតាមដឹងការយល់សុបិនឃើញសត្វពស់បែបនេះ ចាស់ៗតែងតែប្រាប់ថា នឹងមានគេចូលស្តីដណ្តឹងក្នុងពេលឆាប់ៗ ព្រោះដល់ពេលមានគូស្រករហើយ ។ តែទោះជាយ៉ាងណាវាគ្រាន់តែផ្នត់គំនិតការយល់ឃើញមួយរបស់ខ្មែរយើងតែប៉ុណ្ណោះ មិនមានអ្វីអះអាងថា ពិតប្រាកដនោះទេ ៕ វាសនា

វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​
វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​
វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​
វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​
វ៉ាន់ នី​ឡា យល់​សុបិន​ចម្លែក​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត