ថ្លើមធំ​ពាសមេឃ ហ៊ាន​លួច​គោ​ចង​ឲ្យ​ស៊ី​ស្មៅ​ក្រោយ​ផ្ទះ

ខេត្តកណ្តាល ៖ ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ដឹក​សត្វ​គោ​គេ​មួយ​ក្បាល​ដែល​ចង​ចោល​ទុក​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ យក​ទៅ​លក់​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ចំណុច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។  ជន​ស​ង្ស​យ័​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ កេង ប្រុស​ពេជ្រ​អាយុ​23​ឆ្មាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ឃុំ​គគីរ ស្រុក​កៀនស្វាយ​។

ចំណែក​ម្ចាស់​គោ​ឈ្មោះ ថុ​ង ឡេ​ង​សៀង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ​។ តាម​សម្ដី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គោ បាន​ដឹក​សត្វ​គោ​ញី​ចំនួន​០៥​ក្បាល សម្បុរ​ស​៤​ក្បាល និង​សម្បុរ​ក្រហម​១​ក្បាល យក​ទៅ​ចង​ចោល​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​វាល​បឹង​ធំ ស្ថិត​ក្នុងភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០០០​ម៉ែត្រ ។

លុះដល់​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក ស្រាប់តែ​ជន​ស​ង្ស​យ័​បាន​ទៅ​លួច​ដឹក​សត្វ​គោ​មេ​១​ក្បាល​សម្បុរ​ស​ហើយ​ផើម​ចំនួន​០៧​ខែ​យក​ទៅ​លក់​នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ដីឥដ្ឋ​ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរនាំ ទើប​ដឹង​ថា​ជន​ស​ង្ស​យ័​លួច​គោ​របស់​គេ​មក​លក់ ក៏​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​រួម​នឹង​វត្ថុ​តាង​ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ  ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕