ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!

6 Videos


ថ្មីៗនេះមានការលើកឡើងជាច្រើនថា កំពូលតារាចម្រៀងស្រីលេចធ្លោខ្លាំងជាងគេប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា កំពុងជាប់គាំងក្នុងការចេញបទចម្រៀងថ្មី ដោយសារនាងចង់ងាកមកច្រៀងបទចម្រៀង Original Song តម្រូវចិត្តប្រិយមិត្ត ទើបធ្វើឱ្យមានការយឺតយ៉ាវក្នុងការចេញបទចម្រៀងលើទីផ្សារ ។

P9

ដោយសារតែប្រិយមិត្តអ្នកគាំទ្របានងាកមកគាំទ្របទចម្រៀង Original Song ហើយមានតារាចម្រៀងក្នុងប្រទេសមួយចំនួនធំក៏បានងាកគោលជំហរដែរនោះ ទើបធ្វើឱ្យ ឱក សុគន្ធកញ្ញា ត្រូវងាកមកចង់ច្រៀងបទ Original Song តម្រូវទៅតាមការនិយមរបស់មហាជនដូចគ្នាដើម្បីរក្សាប្រជាប្រិយភាព រហូតរត់ទៅពឹងសង្សារចាស់ លោក រ៉េតធី ដូណា ឱ្យជួយនិពន្ធបទភ្លេង និង ទំនុកច្រៀងថ្មីៗសម្រាប់នាង ប៉ុន្តែរហូតមកដល់ពេលនេះ ពោលគឺពាក់កណ្តាលឆ្នាំ ២០១៦ ទៅហើយមិនទាន់មានបទចម្រៀងថ្មីណាមួយចេញវាយលុកលើទីផ្សារនៅឡើយ ។ មូលហេតុនៃការខកខាននេះ ត្រូវបានគេដឹងថា ដោយសារនាងបានផ្អាកណាត់ជួបសង្សារចាស់ ព្រោះខ្លាចរអានឹងសង្សារថ្មីប្រចណ្ឌ ទើបចេះតែយឺតទៅៗដូច្នេះ ។

ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!

ទាក់ទងនឹងរឿងនេះដែរ លោក អ៊ិន ទីតូ អ្នកចាត់ការទូទៅរបស់ផលិតកម្មរស្មីហង្សមាស បានឱ្យដឹងតាមរយៈសារព័ត៌មានមួយចំនួនថា តារាចម្រៀង ឱក សុគន្ធកញ្ញា នឹងមានចេញបទចម្រៀងនិពន្ធថ្មីក្នុងពេលឆាប់ៗនេះហើយ ហើយការដែល ឱក សុគន្ធកញ្ញា ស្ងាត់ចេញបទចម្រៀងនេះដែរ ដោយសារយើងធ្វើមានការសម្រិតសម្រាំងខ្ពស់ ទើបចេញយឺតបែបនេះ ។

ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!

លោក អ៊ិន ទីតូ ក៏បានបន្ថែមទៀតថា ចំពោះ ឱក សុគន្ធកញ្ញា មិនអីទេ ពោលគឺនាងមិនធ្លាក់ចុះឡើយ ជាក់ស្តែងដូចជា ពេជ្រ សោភា និង ដេវីដ សព្វថ្ងៃនេះពួកគេកំពុងជោគជ័យខ្លាំងលើបទចម្រៀង Original Song ហើយឥលូវក៏កំពុងត្រៀមចេញជាបន្តបន្ទាប់ទៀតដែរ ។ ដោយឡែកសម្រាប់បទចម្រៀងរបស់ ឱក សុគន្ធកញ្ញា ក៏មាន និង នាំមកជូនជាចំណីអារម្មណ៍ដល់ទស្សនិកជននាពេលបន្តិចទៀត ប៉ុន្តែលោកបានប្រាប់ថា សុំលាក់សិនដើម្បីឱ្យមានការភ្ញាក់ផ្អើល ៕ សាកល

ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!
ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!
ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!
ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!
ឱក សុគន្ធ​កញ្ញា គាំង​ហើយ​ពេលនេះ​…!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត