រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​

6 Videos


បើនិយាយពីប្រវត្តិស្នេហាកាលពី ១០ ឆ្នាំ មុន រវាងតារាឯកស្រីសំណព្វចិត្តរបស់ប៉ុស្តិ៍លេខ ៧ ដែលទស្សនិកជនស្គាល់ថាអ្នកនាង ខ្វាន់ អុសាមៈនី (Kwan Usamanee) និង អតីតសង្សារបណ្តូរចិត្តលោក ហ្គោហ្វ ភិឆៈណៈ (Golf Pichaya) គឺប្រាកដជាធ្វើឱ្យមិត្តអ្នកគាំទ្រមិនអាចបំភ្លេចបានទេ ពីអនុស្សាវរីយ៍របស់ពួកគេទាំងពីរ ហើយថែមទាំងគ្រានោះ គឺលោក ហ្គោហ្វ បានបញ្ជ្រាបខ្លួនចូលទៅដល់ក្រុមគ្រួសារអ្នកនាង ខ្វាន់ ធ្វើឱ្យមួយគ្រួសារគឺគាំទ្រនឹងទំនាក់ទំនងរបស់ពួកគេយ៉ាងខ្លាំង។

P9

រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​

ចំណងស្នេហាបានមួយរយៈពេលវែង អ្នកនាង ខ្វាន់ និង លោក ហ្គោហ្វ ក៏សម្រេចចិត្តចែកផ្លូវគ្នា ដោយលើកមូលហេតុមិនចុះសម្រុង និង ម្នាក់ៗគឺស្ថិតក្នុងភាពយុវវ័យ ដូចនេះឆេវឆាវរៀងខ្លួន។ ពិភពលោកនេះ ពិតជាមូល បន្ទាប់ពីបែកគ្នាអស់រយៈពេលជាង ១០ ឆ្នាំ ក្នុងឆ្នាំ ២០១៦ ទាំងពីរនាក់នេះ បានធ្វើឱ្យមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទង្វើផ្អែមល្ហែមរបស់ពួកគេទាំងពីរយ៉ាងពុះកញ្ជ្រោល ដោយលោក ហ្គោហ្វ បានបញ្ជាក់ថា ស្នេហាដែលលោកមានចំពោះអ្នកនាង ខ្វាន់ គឺជាស្នេហាគ្រាដំបូងរបស់លោក ហើយមកទល់ពេលនេះ គឺលោកនៅតែមិនអាចបំភ្លេចពីអនុស្សាវរីយ៍ដែលធ្លាប់បានសាងជាមួយគ្នា និង អះអាងថា គឺមិនចង់បាត់បង់អ្នកនាង ខ្វាន់ ម្តងទៀតឡើយ។

រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​

សម្រាប់អ្នកនាង ខ្វាន់ វិញ ក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនថា រូបនាងក៏មិនចង់ឃ្លាតឆ្ងាយពីលោក ហ្គោហ្វ ទៀតឡើយ រីឯឋានៈរបស់លោក ហ្គោហ្វ គឺលើសពីពាក្យថាសង្សារ។ ការប្រកាសជាផ្លូវការរបស់ពួកគេទាំងពីរ បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ និង ការជូនពរពីមិត្តអ្នកគាំទ្រ ប៉ុន្តែស្របពេលនេះ ក្រុមគ្រួសាររបស់អ្នកនាង ខ្វាន់ ហាក់មិនគាំទ្រចំពោះការវិលមកស្រឡាញ់គ្នាម្តងទៀត ជាពិសេសគឺបងស្រីរបស់ ខ្វាន់ តែម្តង។

រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃបើកសម្ពោធហាងរបស់ក្រុមគ្រួសារខាងអ្នកនាង ខ្វាន់ បងស្រីរបស់នាងបានសម្តែងអាកប្បកិរិយាមិនពេញចិត្តចំពោះលោក ហ្គោហ្វ ធ្វើឱ្យនរណាៗដែលបានចូលរួមក្នុងកម្មវិធីសុទ្ធតែមើលដឹង នេះជាទង្វើមិនស្វាគមន៍ចំពោះលោក ហ្គោហ្វ។ ប៉ុន្តែលោក ហ្គោហ្វ បានបកស្រាយថា លោកមិនមានអារម្មណ៍ប្រកាន់ខឹងអ្វី ព្រោះលោកដឹង ថាថ្ងៃបើកសម្ពោធបែបនេះ នរណាក៏រវល់មិនមានពេលរាក់ទាក់គឺសមហេតុសមផល។

រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​

ប៉ុន្តែយោងតាមព័ត៌មានពីក្រោយរឿងនេះ គឺអាចពាក់ព័ន្ធនឹងរឿងដែលទាំងពីរនាក់នេះបានចែកផ្លូវគ្នាកាលពី ១០ ឆ្នាំមុន ហើយម្យ៉ាងទៀត គ្រួសារអ្នកនាងគួរចង់ឱ្យអ្នកនាងជ្រើសរើសបុរសដែលមានអាយុច្រើនជាង ព្រោះថាបុរសដែលមានអាយុចាស់ជាងគឺមានគំនិតចាស់ទុំ។ ចំពោះចំណុចនេះ លោក ហ្គោហ្វ បញ្ជាក់ថា ទោះជាបច្ចុប្បន្នលោកមានអាយុ ២៩ ឆ្នាំ រីអ្នកនាង ខ្វាន់ មានអាយុត្រឹម ២៨ ឆ្នាំ តែលោកជឿជាក់ពេលនេះ លោកគឺជាមនុស្សចាស់ទុំ ហើយមនុស្សចាស់ទុំក៏មិនមែនពឹងលើអាយុច្រើនឡើយ គឺផ្តោតលើការចេះទទួលខុសត្រូវ។

រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​

ម្យ៉ាងវិញទៀត លោក ហ្គោហ្វ បានបង្ហើបថា លោកនឹងរកពេលចូលក្រាបសុំក្តីសណ្តោះពីម្តាយរបស់អ្នកនាង ខ្វាន់ និង ក្រុមគ្រួសាររបស់អ្នកនាងដូចគ្នា។ លោក ហ្គោហ្វ ជឿថា ពេលវេលានឹងពិសោធអ្វីៗគ្រប់យ៉ាង ហើយក្រុមគ្រួសាររបស់អ្នកនាង ខ្វាន់ នឹងមើលឃើញរូបលោកពេលនេះមានគំនិតចាស់ទុំ ហើយលោកពិតជាស្រឡាញ់ស្មោះស្ម័គ្រចំពោះអ្នកនាង ខ្វាន់ ពិតប្រាកដមែន៕ ខេរី (ប្រភព៖ អឹមថៃ)

រនាំង​គ្រួសារ​ផ្ទុះឡើង​កាន់តែ​ក្តៅ​រវាង ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​