តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

6 Videos


ពាក្យចាស់ពោលថានៅពេលធ្លាក់ខ្លួនឈឺទើបដឹងថាសុខភាពសំខាន់បំផុតតែពេលមិនទាន់ឈឺគឺពិតជាថាលុយសំខាន់ក្នុងជីវិតមិនខានដូច្នេះជំងឺក៏មិនដែលគេចចេញពីមនុស្សម្នាក់ៗឡើយសូម្បីតែអ្នកសិល្បៈក៏មានជំងឺត្រូវព្យាបាលដែរ។
ខាងក្រោមនេះជាតារាសិល្បៈ ១១ ដួងដែលបានធ្លាក់ខ្លួនឈឺក្នុងចន្លោះពេល ៦ ខែ ដើមឆ្នាំ ២០១៦ នេះ ។

P9

១.អ៊ឹម ជីវ៉ា ៖
កាលពីយប់ថ្ងៃទី ១១ មករា ២០១៦ លោក អ៊ឹម ជីវ៉ា បានចូលមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ បន្ទាន់ដោយសារជំងឺបេះដូងនិងសំពាធឈាមឡើងខ្លាំង។លោកធ្លាប់មានជំងឺលើសឈម ២ ឆ្នាំមកហើយ ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

២.នាយ សង់ ស៊ីស ៖
តារាកំប្លែងជើងចាស់នាយសង់ស៊ីសបានធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាមចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្គរធំកាលពីថ្ងៃ ៣១ ឧសភា ២០១៦ កន្លងទៅ ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៣.នាយក្រៀវ៖
បានធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនដោយសារជំងឺលើសឈាមធ្វើទុក្ខធ្ងន់ធ្ងរ ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៤.នាយស្មាញ៖
បានធ្លាក់ខ្លួនឈឺចូលសម្រាកពេទ្យព្រះកេតុមាលាឬហៅពេទ្យ ១. ៧៩ ដោយសារតែមានជំងឺក្អក ធ្លាក់ឈាម ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៥.ឆន សុវណ្ណរាជ ៖
ដោយសារតែមិនសូវស្រួលខ្លួនកាលពីចុងខែមេសា ២០១៦ លោក ឆន សុវណ្ណរាជ បានទៅ ប្រទេសថៃដើម្បីពិនិត្យជំងឺផ្ទាល់ខ្លួន។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៦.ម៉េង កែវពេជ្ជតា ៖
កាលពីថ្ងៃទី ១៦ ឧសភា ២០១៦ ម៉េង កែវពេជ្ជតាបានចូលពេទ្យព្រោះតែនាងទាស់ចំណី ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៧.គង់ ច័ន្ទស្រីមុំ ៖
កាលពីថ្ងៃទី ១២ ឧសភា ២០១៦ គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបនាងចូលសម្រាកនៅមន្ទីរពេទ្យ នៅក្រុងបាងកកប្រទេសថៃពោលគឺបន្ទាប់ពីនាងវិលត្រឡប់ពីក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៨.ពេជ្រ សោភា៖
បានចាកចេញទៅកាន់ប្រទេសថៃកាលពីថ្ងៃទី ២៣ ឧសភា ២០១៦ ដើម្បីព្យាបាលជំងឺដែលគេ ថាជាជំងឺចាស់របស់នាង។កាលនោះមានការភ្ញាក់ផ្អើលជាខ្លាំងថានាងឈឺធ្ងន់ ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

៩.ស្វាមីរបស់សុខ ច័ន្ទធីតា៖
ស្វាមីសុខ ច័ន្ទធីតាហៅកាតុ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម កាលពីដើម ខែមិថុនា ២០១៦ ដោយសារស្ទះសរសៃឈាមបេះដូង ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

១០.តារារ៉ាយ ព្រះកាយច័ន្ទ៖
បានចូលមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃទី ១២ មិថុនា ២០១៦ ដោយសារតែជំងឺបេះដូងធ្វើទុក្ខខ្លាំង ។

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!

១១.រៀម ច័ន្ទបរមី ៖
ដោយសារតែមានជំងឺបេះដូងនាងបានចូលមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃ ១២ មិថុនា ២០១៦ ៕ ដេវីដ

តារា​សិល្បៈ ១១ ដួង ធ្លាក់ខ្លួន​ឈឺ​ក្នុង​ ៦​ ខែ​ដើម​ឆ្នាំនេះ​!