ច​ន​ ស៊ី​ណា ​ធ្វើឱ្យ​ពិភពលោក​​ភ្ញាក់ផ្អើល​

ច​ន​ស៊ី​ណា​បាន​ឡើង​ថ្លែងសុន្ទ​រក​ថា កាលពី​ថ្ងៃ​១៦ មិថុនា នៅ​ក្នុង​សន្និសីទកាសែតនៅ​ទីក្រុង​សៀង​ហៃ​ ​ដើម្បី​បង្ហាញ​ពី​ជំនាញ​ដ៏​គួរឱ្យ​​ចាប់អារម្មណ៍​របស់​លោក ។ កីឡាករ ដែល​ជា​ម្ចាស់​​ជើងឯក​ពិភពលោក​ចំនួន​១៥​ដង​រូប​នេះ បាន​ឡើង​និយាយ​ជា​ភាសា​ចិន​ជិត​៣​នាទី​ឯណោះ ។ ទោះបីជា​​លោក​បាន​សារភាព​​ថា ភាសា​ចិន​របស់​លោក​មិន​មាន​ភាព​​រលូន​​ក៏​ដោយ​។

អ្នកគាំទ្រវិស័យ​កីឡាកាស​ជា​ច្រើន​សុទ្ធតែ​បានដឹង​ហើយ​​ថា ច​ន​ស៊ី​ណា​ អាច​និយាយ​បាន​ច្រើន​ភាសា​ ។ លោក​ក៏​អាច​និយាយ ភាសា​ឥណ្ឌា​តិចតួច​ផង​ដែរ ហើយ​លោក​ក៏​ធ្លាប់​បង្ហាញ​ក្នុង​ពេល​កន្លង​មក ​។ គេ​ជឿ​ថា​ ភាសា​ចិន​របស់​ច​ន ​ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង មហាសេដ្ឋី​វ័យក្មេង លោក Mark Zuckerberg ទៅ​ទៀត​។

ខណៈ​ពេល​ដែល​អ្នកលេង​អ៊ី​ន​ធើ​រណេ​ត​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​ទៅ​លើ​ការ​និយាយ​ភាសា​ចិន​របស់​ច​ន​ស៊ី​ណា ហើយ​អ្វី​ដែល​លោក​បាន​និយាយ គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ការ​ពិត​នៅ WWE ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង រយៈពេល​ច្រើន​ឆ្នាំ ជាមួយនឹង​ទូរទស្សន៍​របស់​ចិន PPTV ។ អ្វី​ដែល​កាន់តែ​ពិសេស ចាប់ពី​ថ្ងៃ​ទី ២៨ ​មិថុនា ក្រុម​អ្នកគាំទ្រអាច​មើល Smackdown និង Monday Night Raw តាម​រយៈ​អ៊ី​ន​ធើរ​ណេ​ត​ និង​ជា​ភាសា​ចិន​ផង​ដែរ ។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​នាំ​យក​វិស័យ​កីឡាកាស ដើម្បី​ឱ្យប្រជាជន​ចិន​បាន​ស្គាល់​កាន់តែ​ច្បាស់  WWE បាន​ចុះហត្ថលេខា​ជា​លើក​ដំបូង​ ដែល​មិន​ធ្លាប់​ពី​មុន​មក ​ក្នុង​ការ​ទទួលយក​កីឡាកាស លោក​ប៊ិ​ន វ៉ាង វ័យ​22 ឆ្នាំ ម្នាក់​មក​ពី ខេត្ត Anhui ។ ហើយ​អ្វី​ដែល​កាន់តែ​រំភើប​សំរាប់​ប្រជាជន​ចិន ស្ថាប័ន WWE បាន​ប្រកាស​ថា នឹង​មាន​ព្រឹត្តិការណ៍​ផ្សាយ​បន្ត​ផ្ទាល់​ជា​លើក​ដំបូង ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដោយ​កំណត់​យកថ្ងៃ​ទី​១០ ​កញ្ញា ២០១៦។