កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​

6 Videos


កញ្ញា ស៊ុន ស្រីពេជ្រ ជាកំពូលតារាចម្រៀងមានទឹកដមសំឡេងដ៏ស្រទន់បែបមនោសញ្ចេតនា និង លន្លង់លន្លោច ហើយទទួលបានការគាំទ្រពីគ្រប់ស្រទាប់យុវវ័យ ពេលនេះហាក់ដូចជា កំពុងបញ្ចេញនូវស្នាមញញឹមឡើងវិញ នៅពេលដែលលោកឪពុកបានធូរស្រាលពីជំងឺ រួមទាំងសេចក្តីរីករាយជាអំណរជាមួយនឹងគេហដ្ឋានថ្មីដែលកំពុងចាក់គ្រឹះ នៅម្តុំបឹងឈូក ។

P9

កញ្ញា ស៊ុន ស្រីពេជ្រ ដែលមហាជនគ្រប់គ្នាទទួលស្គាល់ថាជាតារាចម្រៀងសំឡេងដ៏ក្រលួចបែប មនោសញ្ចេតនា ទាក់ចិត្តគ្រប់ស្រទាប់វណ្ណៈ និង យុវវ័យផងដែរនោះ ពេលនេះបានបញ្ចេញស្នាមញញឹមប្រកប ដោយសេចក្តីរីករាយនៅពេលដែលលោកតា ស៊ីស ជាឪពុករបស់កញ្ញាបានធូស្រាលពីជំងឺ ហើយជាមួយគ្នានោះដែរ កញ្ញាក៏មានសេចក្តីរីករាយជាមួយគេហដ្ឋានថ្មីដែលកំពុងតែចាក់គ្រឹះសាងសង់ឡើងនៅម្តុំបឹងឈូក ។ តាមប្រភពអ្នកជិតស្និតរបស់កញ្ញា ស៊ុន ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា ផ្ទះដែលកំពុងសាងសង់នោះ សម្រេចបាន ៦០% ហើយ ។ ចំពោះការដែរថា កញ្ញា ស៊ុន ស្រីពេជ្រ បានពន្យាពេលរៀបការកនុ្លងទៅនោះ ទំនងជាកញ្ញានៅរង់ចាំសង់ផ្ទះឲ្យរួចរាល់សិន ទើបរៀបការ ហើយក៏ទៅរស់នៅក្នុងទ្រនំ ដ៏ស្តុកស្តម្ភមួយនោះតែម្តងមើលទៅ ។

កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​

គួររំលឹកផងដែរថា កញ្ញា ស៊ុន ស្រីពេជ្រ បានចាប់ផ្តើមចាក់គ្រឹះ សាងសង់គេហដ្ឋានថ្មីនៅម្តុំបឹងឈូក គឺតាំងពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦ ពេលនេះ សម្រេចបាន ៦០% ហើយ នៅសល់ តែ ៣០% ទៀតតែប៉ុណ្ណោះ គេហដ្ឋានថ្មីដ៏ស្តុកស្តម្ភមួយនេះនិងរួចរាល់ហើយ៕ ជួន នូវ

កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​
កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​
កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​
កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​
កញ្ញា ស៊ុន ស្រី​ពេជ្រ បញ្ចេញ​ស្នាមញញឹម​ជាមួយ​គេហដ្ឋាន​ថ្មី​កំពុង​សាងសង់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត