«​ប្រព័ន្ធ​ព័ត៌មានវិទ្យា​»​ជា​ឧបសគ្គ​របស់​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់​ល្បែងភ្នាល់​បាល់​នៅ​កម្ពុជា និពន្ធដោយ : រំដួល ចិត្រា       June-19-2016, 9:40 pm         11

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​ប្រព័ន្ធ​ព័ត៌មានវិទ្យា​»​ជា​ឧបសគ្គ​របស់​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់​ល្បែងភ្នាល់​បាល់​នៅ​កម្ពុជា​គិត​មកដល់​ថ្ងៃ​១៩ ខែមិថុនា​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​មិនទាន់​ទទួល​របាយការណ៍ អំពី​តុល្យ​ការណ៍​ចុងក្រោយ​នៃ​បទល្មើស​ដែល​កើតចេញពី​ការ​ភ្នាល់​បាល់ នៃ​ការប្រកួត ពានរង្វាន់​ទ្វីបអឺរ៉ុប (EURO) នា​រដូវ​កាល​ឆ្នាំ​២០១៦​នេះ​នៅឡើយ​ទេ​។ បើតាម​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មូល​ហេតុដែល​សមត្ថកិច្ច​មិនអាច​ទប់ស្កាត់​បទល្មើស​ល្បែងស៊ីសង​ភ្នាល់​បាល់ ដោយសារ​អ្នកប្រព្រឹត្តិ​បាន​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ប្រព្រឹត្តិ​បទល្មើស​។​