ដំណេក​បាន​គ្រប់គ្រាន់ ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​នឹង​លទ្ធផល​ដែល​ទទួលបាន​

6 Videos


កង្វះដំណេកគ្រប់គ្រាន់ គឺជាបញ្ហាទូទៅទៅហើយដែលកំពុងប៉ះពាល់ដល់មនុស្សមួយចំនួនស្ទើរតែគ្រប់វ័យ ដោយសារសម័យបច្ចុប្បន្នមនុស្សតែងបំពេញការងារច្រើន ហើយពួកគេតែងយល់ថា ដើម្បីទទួលបានជោគជ័យ ពួកគេមិនត្រូវចំណាយពេលគេងច្រើនពេកនោះទេ ព្រោះខ្លាតខាតពេល ។

P9

តាមការសិក្សានៅសហរដ្ឋអាមេរិចបានអោយដឹងថា ប្រជាជនដែលមមាញឹកច្រើននឹងកាងារតែងមានបញ្ហាសុខភាពនិងផលវិបាកផ្នែកសុខភាពទាក់ទងនឹងការគេងមិនគ្រប់គ្រាន់នេះឯង ។ អ្នកគួរយល់ថា ការសម្រាន្តជាការបន្ថែមថាមពលដល់រាងកាយ និង ជួយសម្អាតអ័រម៉ូនស្ត្រេសចេញពីខួរក្បាល និង សម្រួលចរន្តឈាម ។ ដំណេកនៅពេលយប់ គឺស្ទើរតែជួយសម្រួលសរីរាង្គកាយឱ្យបានស្រស់ថ្លា និង បង្កើនថាមពលឡើងវិញ ដោយមិនចាំបាច់រកថ្នាំអ្វីមកព្យាបាលក៏បានដែរ ។

តាមការសិក្សាបានឱ្យដឹងថា កង្វះដំណេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធិភាពការងារ និង គ្រោះថ្នាក់ជាយថាហេតុផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះវាធ្វើអោយអារម្មណ៍មិននឹងក្នុងខ្លួន និង បាត់ម្ចាស់ការ ។
មនុស្សក្នុងសម័យបុរាណដែលកាលពីមិនទាន់មានការបង្កើតអំពូលភ្លើងច្រើនចូលគេងនៅពេលប្រលប់ ។ ពួកគេច្រើនប្រឹងធ្វើការច្រើននៅពេលថ្ងៃ និង គេងច្រើននៅពេលយប់ ដូច្នេះពួកគេតែងមានអាយុវែង និង សុខភាពល្អ ។

ជាទូទៅបើតាមពេទ្យជំនាញបានអោយដឹងថា មនុស្សពេញវ័យត្រូវសម្រាន្តឱ្យបានពី ៧,៥ ទៅ ៨,៥ ម៉ោងក្នុងមួយយប់ ។ ហើយចំពោះកុមារគួរគេងឱ្យបានពី ៩ ទៅ ១១ ម៉ោងក្នុងមួយយប់ ។  ជាក់ស្តែងតាមការសិក្សាបានឱ្យដឹងថា បើអ្នកមិនបានសម្រាន្តក្នុងរយៈពេល ១៧ ម៉ោងជាប់គ្នា ការបំពេញការងារនឹងមិនមានប្រសិទ្ធភាពនោះទេ ទោះជាធ្វើការ អារម្មណ៍ក៏មិននៅក្នុងខ្លួនដែរ ។

បន្ថែមពីនេះ អ្នកគួរធ្វើការគ្រប់គ្រងដំណេកពេលថ្ងៃបនិ្តចបន្តួច និង គ្រប់គ្រងរបបកាហ្វេរបស់អ្នក ហើយបើសិនជាអ្នកនៅតែមានបញ្ហាដេកមិនលក់ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យហើយ ៕

                                                                សុផល