បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A បាន​ចប់​សព្វ​គ្រប់​ហើយ​នា​ពេល​អម្បាញ់មិញ​ ដែល​ម្ចាស់ផ្ទះ​បារាំង បាន​ត្រឹម​ស្មើគ្នា​ ០-០ ប៉ុណ្ណោះ​ជាមួយ​ប្រទេស​ក្បែរ​ខាង​ស្វីស។

 

បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

 

ការ​ប្រកួត​នេះ​គេ​សង្កេត​ឃើញ​ថា​បារាំង​ដែល​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ ចុងក្រោយ​​ បាន​រក្សា​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​របស់​ខ្លួន និង​ផ្តល់​ឱកាស​ដល់​កីឡាករ​ដែល​មិន​ទាន់​បាន​លេង​ជា​ជម្រើស​ដំបូង​។

 

បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

 

បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

 

មួយ ​គូ​ទៀត​អាល់បានី​បាន​យក​ឈ្នះ​រ៉ូម៉ានី​១-០ ដើម្បី​ឡើង​ទៅ​ចំណាត់ថ្នាក់​លេខ​៣។ ១​គ្រាប់​របស់ ក្រុម​ដែល​ទើប​ឡើង​មក​អឺរ៉ូ​លើក​ដំបូង​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Armando Sadiku នៅ​នាទី៤៣ ជា​ជ័យ​ជម្នះ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​នៅ​អឺរ៉ូ។

 

តារាង ​ពិន្ទុ​ផ្លូវការ​នៅ​ក្នុង​ពូល​ A នៅ​ពេល​នេះ បារាំង ឈរ​លេខ​១​មាន​៧​ពិន្ទុ, ស្វីស​ឈរ​លេខ​២ មាន៥ ពិន្ទុ អាច​ឈាន​ទៅ​វគ្គ​បន្ត​ ហើយ​លេខ​៣ អាល់បានី​ត្រូវ​រង់ចាំ​ផ្ទៀងផ្ទាត់​ជាមួយ​លេខ៣ គូ​ផ្សេង​ទៀត​ ដើម្បី​អាច​ដឹង​ថា​ខ្លួន​អាច​ប្រកួត​ Play Off ឡើង​ទៅ​វគ្គ​បន្ត​ឬ​អត់ ខណៈ​រ៉ូម៉ានី​ត្រូវ​វេច​ខោអាវ​ទៅ​ផ្ទះ​វិញ៕

 

បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

 

បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

 

បារាំង​ស្មើគ្នា​ជាមួយ​ស្វីស​ខណៈ អាល់បានី​ឈ្នះ រ៉ូម៉ានី ១-០

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC