គ្រូ​បង្វឹក​ព័រទុយហ្គាល់ ​ប្រាប់​ឈ្មោះ​អ្នក​ទាត់​​ប៉េណាល់ទី​លើក​ក្រោយ

Cristiano Ronaldo ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បាន​ទាត់​បាល់​ប៉េណាល់ទី​មិន​បាន​សម្រេច​ ធ្វើ​ឲ្យ​ព័រទុយហ្គាល់ បាន​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​អូទ្រីស ក្នុង​ការ​ប្រកួត​ Euro 2016 ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ F ខាង​ពី​ថ្ងៃ​សៅរ៍។

 

គ្រូ​បង្វឹក​ព័រទុយហ្គាល់ ​ប្រាប់​ឈ្មោះ​អ្នក​ទាត់​​ប៉េណាល់ទី​លើក​ក្រោយ

Fernando Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់

 

យ៉ាងណាក្ដី លោក​ Fernando Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា Ronaldo នឹង​នៅ​បន្ត​​ទាត់​ប៉េណាល់ទី​ដដែល​ សម្រាប់​លើក​ក្រោយៗ​ទៀត។ “បើ​មាន​បាល់​ប៉េណាល់ទី​លើក​ក្រោយ Cristiano Ronaldo ​នឹង​នៅ​តែ​ជា​អ្នក​ទាត់ ហើយ​គាត់​នឹង​អាច​ស៊ុត​ចូល។ គាត់​ធ្លាប់​ស៊ុត​ចូល…គាត់​ជា​អ្នក​ឈ្នះ ​​ហើយ​គាត់​​បញ្ចេញ​ប្រតិកម្ម​បាន​ល្អ ពេល​បង្ក​កំហុស។ នោះ​ជា​អ្វីៗ ដែល​យើង​រំពឹង​ពី​គាត់”។

 

គ្រូ​បង្វឹក​ព័រទុយហ្គាល់ ​ប្រាប់​ឈ្មោះ​អ្នក​ទាត់​​ប៉េណាល់ទី​លើក​ក្រោយ

Cristiano Ronaldo ​ប្រធាន​ក្រុម​ព័រទុយហ្គាល់

 

Ronaldo ​បាន​បំបែក​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ (១២៨​ប្រកួត) ​​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ​ ​បាន​ខក​​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ Euro 2016 ​​បន្ទាប់​ពី​២​ប្រកួត​ក្នុង​ពូល​កន្លង​ទៅ​ ស្មើ​ទាំង​២​ប្រកួត ហើយ​មាន​ឱកាស​ស៊ុត​ជា​ច្រើន តែ​ធ្វើ​​មិន​បាន​សម្រេច៕

 

គ្រូ​បង្វឹក​ព័រទុយហ្គាល់ ​ប្រាប់​ឈ្មោះ​អ្នក​ទាត់​​ប៉េណាល់ទី​លើក​ក្រោយ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail