ប្រាប់​ប្រពន្ធ​ថា «​ប្ដី​ខុស​ហើយ​… កែ​លែង​បាន​ហើយ​…» រួច​បញ្ចប់ជីវិត​ខ្លួនឯង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ទំនងជា​អស់ជម្រើស បាន​និយាយ​ប្រាប់​ប្រពន្ធ​របស់​ខ្លួន​តាម​ទូរស័ព្ទ​ថា «​ប្ដី​ខុស​ហើយ​... កែ​លែង​បាន​ហើយ​... អូន​យកប្ដី​ទៀត​ចុះ​... បង​បំផ្លាញ​អូន​អស់​ច្រើន​ណាស់​...» បន្ទាប់​មក​ក៏​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។

អធិការ​ស្រុក​កំ​រៀង លោក​គឹ​ម ពន្លក បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ចង​កម្លា​ប់​ខ្លួនឯង​នោះ​ឈ្មោះ វេ​ត វណ្ណៈ អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ថន រស្មី អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល តែ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ដើម្បី​ប្រកប​រប​រកស៊ី​នៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ នៅ​យប់​កើតហេតុ​គឺ​ជន​រង​គ្រោះ​ស្នាក់​នៅ​ម្នាក់ឯង ខណៈ​ភរិយា​ទៅ​លេង​ស្រុក​កំណើត ។ បើ​តាម​ការ​ពិនិត្យ​សព គឺ​ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ចងក​ខ្លួនឯង​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ ។

ប្រភព​ពី​អ្នក​ភូមិ​នៅ​បាន​ប្រាប់​ថា គេ​សង្ស័យ​ថា ជន​រង​គ្រោះ​រូប​នេះ​ចងក​សម្លាប់​ខ្លួន​ដោយសារ​ចាញ់ល្បែង​នៅ​ក្នុង​កាស៊ីណូ ។ ប្រភព​ដដែល​បន្ត​ថា គ្រួសា​នេះ​មានមុខ​រប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឡែ​ម ក្នុង​ទឹកដី​ថៃ តែ​បុរស​ជា​ប្ដី​ញៀន​ល្បែងស៊ីសង​ខ្លាំង​បំផុត ជា​ពិសេស​វក់​នឹង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​តែ​ម្ដង ។

ភរិយា​ជន​រង​គ្រោះ​នាង ថន រស្មី បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នាង​បានដឹង​អំពី​សកម្មភាព​របស់​ប្ដី​ដែល​វក់​នឹង​ល្បែងស៊ីសង តែ​នាង​មិន​ដែល​ស្ដីបន្ទោស ឬ ឈ្លោះប្រកែក​គ្នា​ឲ្យ​ធំដុំ​ទេ ។ នាង​និយាយ​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា នាង​បាន​ផ្ញើរ​លុយ​១​ម៉ឺន​បាត​ទៅ​ឲ្យ​ប្ដី ដើម្បី​លស់​ម៉ូតូ​ដែល​បញ្ចាំ​គេ ជិះ​មក​ឌុ​ប​នាង​ពី​ស្រុក​កំណើត ត្រឡប់​ទៅ​ស្រុក​កំ​រៀង​វិញ តែ​មិន​បានដឹង​ថា ប្ដី​យក​លុយ​នោះ​ទៅ​លេងល្បែង​ចាញ់​អស់​ទៀត​នោះ​ទេ ។ លុះ​នៅ​ម៉ោង​ប្រហែល​៣​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា នាង​ក៏​បាន​ទូរស័ព្ទ​ទៅ​សួរនាំ ស្រាប់តែ​ប្ដី​នាង​ប្រើ​ពាក្យ​ដ៏​ចម្លែក​ឆ្លើយ​តប​វិញ​ថា «​ប្ដី​ខុស​ហើយ​... កែ​លែង​បាន​ហើយ​... អូន​យកប្ដី​ទៀត​ចុះ​... បង​បំផ្លាញ​អូន​អស់​ច្រើន​ណាស់​...» ។

នាង ថន រស្មី បាន​បន្ត​ថា ពេល​ឮ​សំលេង​ប្ដី​ប្រើ​ពាក្យ​ប្លែក​បែប​នេះ នាង​បាន​ព្យាយាម​និយាយ​លួងលោម​ប្ដី​តាម​ទូរស័ព្ទ​ថា «​បង​កុំ​គិត​ច្រើន​... យើង​អាច​រកបាន​ទៀត​...! តែ​ស្វាមី​នាង​បាន​ប្រើ​ពាក្យ​បញ្ជាក់​មួយ​ឃ្លា​ចុង​ក្រោយ​ថា «​ឯង​យកប្ដី​ទៀត​ចុះ​...» ហើយ​ប្ដី​របស់​នាង​ក៏​បិទ​ទូរស័ព្ទ​រហូត​តែ​ម្ដង បើ​ទោះជា​នាង​ព្យាយាម​ខ​ល​ក៏​មិន​ចូល​ដែរ ។

នាង​បញ្ជាក់​ថា ក្រោយ​ពី​នាង​ឮ​ពាក្យ​ទាំងនេះ​ពី​ស្វាមី នាង​ក៏​បាន​ប្រាប់​បងប្អូន​ឲ្យ​ដឹង​ដែរ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ ស្រាប់តែ​មាន​ដំណឹង​ថា ស្វាមី​នាង​បាន​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​នាង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​ចេញដំណើរ​ទៅ​មើល​សព​ស្វាមី​ទាំង​យប់​ដែរ ។

ទោះជា​យ៉ាងណា​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​មើល​សាកសព​ជន​រង​គ្រោះ​ទាំងនោះ​ហើយ ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ហើយ​ដែរ ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​កោសល្យវិច័យ​និង​ធ្វើ​កំណត់ហេតុ ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រាប់​ប្រពន្ធ​ថា «​ប្ដី​ខុស​ហើយ​... កែ​លែង​បាន​ហើយ​...» រួច​បញ្ចប់ជីវិត​ខ្លួនឯង

ប្រាប់​ប្រពន្ធ​ថា «​ប្ដី​ខុស​ហើយ​... កែ​លែង​បាន​ហើយ​...» រួច​បញ្ចប់ជីវិត​ខ្លួនឯង

ប្រាប់​ប្រពន្ធ​ថា «​ប្ដី​ខុស​ហើយ​... កែ​លែង​បាន​ហើយ​...» រួច​បញ្ចប់ជីវិត​ខ្លួនឯង