បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់​ដើមឈើ​តាមបណ្តោយ​ផ្លូវវៀងធំ

(សៀមរាប)៖ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែមិថុនានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់ដើមឈើតាមបណ្តោយផ្លូវវង់ធំ ធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ នេះបើយោងតាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា បន្ទាប់បាក់ដើមឈើកាត់ផ្លូវ បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានចុះទៅជួយសម្រួលកាត់ដើមឈើ ដើម្បីអាចធ្វើដំណើរបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកនៅខេត្តបាត់ដំបងវិញ កាលពីថ្ងៃទី១មេសាឆ្នាំ២០១៥  ។

តាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅល្ងាចថ្ងៃអង្គារនេះ បានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ មានខ្យល់កន្ត្រាក់ កំណាចមួយ បានកើតឡើងបោក បក់ទៅលើផ្ទះ របស់ប្រជាពលរដ្ឋ ដែលរស់នៅ ដាច់ស្រយាល គឺភូមិបឹងស្នួល ឃុំអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង ដែលនៅជិត ព្រំប្រទល់ស្រុកភ្នំព្រឹក ។

សមត្ថកិច្ចបាបបន្តថា ខ្យល់កន្ត្រាក់មួយនេះ បានធ្វើឲ្យមនុស្សចាស់ ម្នាក់បានស្លាប់ ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានឈ្មោះ ហេង ស៊ីម ភេទស្រី អាយុ៦៤ឆ្នាំ ខណៈដែលជងរងគ្រោះ បាននឹងកំពុងតែសម្រាក នៅក្រោមផ្ទះរបស់ខ្លួន ហើយពេលនោះ ស្រាប់តែមានខ្យល់បក់ មកយ៉ាងខ្លាំង បុកបំប៉ើងយ៉ាង ពេញទំហឹងចំផ្ទះរបស់គាត់ បណ្តាលឲ្យរលំ សង្កត់ពីលើរូបគាត់ ក្នុងនោះក៏មាន កុមារីម្នាក់ទៀតឈ្មោះ ណាក់ ដាវ អាយុ៧ឆ្នាំ បានរងរបួសធ្ងន់ ដោយសារជើងតាង ផ្ទះសង្កត់ពីលើ នឹងត្រូវដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ជាមួយគ្នាផងដែរ ។

សមត្ថកិច្ចស្រុកបវេល បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋ ចំនួន១៤គ្រួសារ ត្រូវបាត់បង់ ទីជម្រក ដោយសារផ្ទះរបស់គាត់ ត្រូវដួលរលំដល់ដីតែម្តង ហើយផ្ទះចំនួនជាង ២០ខ្នងទៀត ត្រូវរងនូវផលប៉ះពាល់ គ្រាន់តែប៉ើងដំបូល ។ ក្រោយហេតុការណ៍ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ អាជ្ញាធរដែនដី ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ពេលដឹកទៅដល់ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ក៏បានស្លាប់ បាត់បង់ជីវិតម្នាក់ ហើយនឹងត្រូវដឹកសព យកមកប្រគល់ជូន ក្រុមគ្រួសារដើម្បី ធ្វើបុណ្យតាម ប្រពៃណី ។

សមត្ថកិច្ចបានឲ្យ ដឹងទៀតថា នេះគឺជាលើកទី១ហើយ សម្រាប់រដូវប្រាំង ក្នុងឆ្នាំ២០១៥នេះ ដែលនៅភូមិស្រុក ដាច់ស្រយាលបាន ទទួលរងគ្រោះ ដោយខ្យល់កន្ត្រាក់បែបនេះ ក្នុងនោះអាជ្ញាធរស្រុក ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ សូមឲ្យមានការ ប្រុងប្រយ័ត្នជាប់ ជានិច្ចចំពោះ គ្រោះធម្មជាតិទាំងឡាយ នៅពេលមុន និងក្រោយបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ ជាពិសេសខ្យល់កន្រ្តាក់ អាចនឹងកើតមាន ឡើងជាយថាហេតុ ដែលបណ្តាលឲ្យ មានការប៉ះពាល់ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសអាយុ ជីវិតទាំងមនុស្ស សត្វ និងទ្រព្យសម្បត្តិ ថែមទៀតផង ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់​ដើមឈើ​តាមបណ្តោយ​ផ្លូវវៀងធំ

បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់​ដើមឈើ​តាមបណ្តោយ​ផ្លូវវៀងធំ

បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់​ដើមឈើ​តាមបណ្តោយ​ផ្លូវវៀងធំ

បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់​ដើមឈើ​តាមបណ្តោយ​ផ្លូវវៀងធំ