៦ វិធី​ផ្តាច់ការ​ញៀន​បារី​បាន​យ៉ាង​ឆាប់​

6 Videos


ការបោះបង់ការជក់បារី ពិតជាពិបាកសម្រាប់អ្នកដែលធ្លាប់ជក់ដែលមានការញៀនហើយនោះ ប៉ុន្តែក៏មានមនុស្សជាច្រើនលាននាក់នៅលើលោក អាចបោះបង់ការជក់បារីបាន នោះអ្នកក៏អាចធ្វើបានដែរ។

P9

ខាងក្រោមនេះជាចំនុចមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីបញ្ឈប់ការជក់បារី៖
១. រកហេតុផល៖ ត្រូវធ្វើកំណត់ត្រានូវចំនុចពីហេតុផលមួយចំនួន ថាតើេហតុអ្វីបានជាអ្នកមានបំណង ចង់បោះបង់ការជក់បារី ។ វាអាចមកពីហេតុផលដើម្បីសុខភាព, ការពារសុខភាពរបស់សមាជិកគ្រួសារមិនអោយស្រូបផ្សែងបារីដែលអាចប៉ះពាល់ដោយប្រយោល, កាត់បន្ថយឱកាសមិនអោយឈានទៅកើតជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ។
២. លេបថ្នាំព្យាបាល៖ ថ្នាំផ្តាច់ការជក់បារី អាចអោយអ្នកបន្ថយការជក់បារីជាសន្សឹមៗ ព្រោះវាមិនធ្វើ អោយអ្នកមានសភាពពិបាកខ្លាំងពេលផ្តាច់ការជក់បារីភ្លាមៗ ។
៣. កំណត់កម្មវិធី៖ ត្រូវអនុវត្តកំណត់កាលវិភាគដោយខ្លួនឯង ថាមិនត្រូវបន្តជក់បារីទៀតនោះទេ ។ ក្រៅពីនេះអ្នកក៏អាចទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនៅពេលអ្នកមានបំណងចង់ឈប់ជក់បារី ។

៤. គេចពីកត្តាជម្រុញ៖ ប្រសិនបើអ្នកចូលចិត្តផឹកស្រាហើយទៅកន្លែងដែលមានអ្នកជក់បារីនោះ អ្នកនឹងមិនអាចទប់អារម្មណ៍បាននោះទេ ព្រោះកន្លែងទាំងនោះអាចជម្រុញអ្នកអោយជក់សារជាថ្មីឡើងវិញ។ អ្នកត្រូវទៅរកកន្លែងណាដែលមានការហាមឃាត់មិនអោយជក់បារី ។
៥. សុំជំនួយ៖ ត្រូវសុំជំនួយពីគ្រួសារអោយជួយគាំទ្រអ្នក ឫទៅជួបអ្នកជំនាញ ឫទៅជួបជាមួយអ្នកធ្លាប់បោះបង់ការជក់បារីបានជោគជ័យ និងអ្នកប្រឹក្សាយោបល់ ដើម្បីសុំពីគន្លឹះ និងការលើកទឹកចិត្តពីពួកគាត់ ។
៦. ធ្វើខ្លួនអោយសកម្ម៖ ត្រូវសកម្មនឹងការងារ និងត្រូវធ្វើលំហាត់ប្រាណ ដើម្បីជួយពង្រឹងសុខភាពរាងកាយ និងផ្លូវចិត្តអោយបានរឹងមាំ មិនអោយងាកទៅរកការជក់បារីឡើងវិញដោយសារការញៀន ។ ការធ្វើលំហាត់ប្រាណតិចតួចក៏អាចជួយបានដែរ ៕ សុផល