ស្វាមីរបស់កាតុអាការៈ ធូរស្រាល ក្រោយចូលសង្គ្រោះបន្ទាន់ នៅកាល់ម៉ែត្រយប់មិញ

ភ្នំពេញៈ នៅរាត្រីយប់មិញនេះ ស្វាមីតារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ បានចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ កាល់មែត្រ ដោយសារតែជំងឺរបស់លោករើឡើង អាការៈគួរអោយព្រួយបារម្ភ ហើយរហូតមកដល់ពេលនេះ អាការៈស្វាមី អ្នកនាងបានធូរស្រាលបន្តិចហើយ ។

បើតាមផេករបស់សិល្បករខ្មែរ បានផ្សាយអោយដឹងថា អាការៈផ្នែកបេះដូងរបស់លោកខ្យង ក្រោយពីបានធ្វើកា​រសង្គ្រោះ​ភ្លាមៗធ្វើអោយ លោកបានឆ្លងផុត ពីជំងឺមួយនេះ ! និងបានធូស្បើយបន្តិចហើយ តែត្រូវតាមដាននៅក្នុងមន្ទីពេទ្យ រយៈពេលពីបីថ្ងៃសិន ។

រហូតមកដល់ពេល លោក ខ្យង កំពុងតែសំរាកនៅបន្ទប់លេខ ៣៧ អាគារបេះដូង មន្ទីរពេទ្យកាល់ម៉ែត្រ៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកឡើងវិញផងដែរថា ស្វាមីរបស់ តារាកំប្លែងកាតុ បានចូលមន្ទីរពេទ្យម្តងទៀត  ក្រោយពីរូបលោក ទើបចាកចេញពីមន្ទីរពេទ្យនៅប្រទេសវៀតណាម មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង។

នៅក្នុងទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានបង្ហាញពីស្ថានភាពលោកខ្យង ដែលត្រូវ ជាស្វាមី អ្នកនាង កាតុ បានចូលបន្ទប់សង្រ្គោះបន្ទាន់ម្តងទៀតហើយ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺបេះដូងរើឡើងវិញ ទាំងយប់តែម្តង។

ដោយឃើញស្វាមីបានធ្លាក់ខ្លួនឈឺភ្លាមៗបែបនេះ អ្នកនាង កាតុ បានហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែរូបនាងបារម្ភ និងភ័យពីស្ថានភាពជម្ងឺស្វាមីនាងខ្លាំងពេក។

ជាមួយគ្នានោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗជាច្រើន មកសួរសុខទុក្ខដល់មន្ទីពេទ្យភ្លាមៗដែរ មានលោក អ៊ឹម ជីវ៉ា លោកស៊ូ រតនៈ អ្នកនាងខាត់ សុឃីម និងស្វាមី ព្រមទាំងតារាចម្រៀង លោកករុណា ពេជ្រ លោកសុគន្ធ ថេរ៉ាយុ កញ្ញា អាលីហ្សា និង កញ្ញា ស្រីពៅ។

ចំណែកអ្នកគាំទ្រជាច្រើននាក់ បានបង្ហាញទឹកចិត្តបារម្ភ និងសួរសុខទុក្ខពីចំងាយ តាមបណ្តាញហ្វេសប៊ុក ទៅកាន់ស្វាមីរបស់អ្នកនាងកាតុផងដែរ ដើម្បីឲ្យជាសះស្បើយក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ ទំព័រហ្វេសប៊ុកសិល្បករកម្ពុជាដដែល បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត ពីស្ថានភាពជម្ងឺស្វាមី អ្នកនាងកាតុផងដែរថា ពេលនេះ រូបលោក បានធូរស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់ពី លោកគ្រូពេទ្យ តែនៅបន្តតាមដានជម្ងឺ២ ទៅ៣ថ្ងៃទៀតសិន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload