ដំរី​១​ក្បាល ត្រូវ​អ្នក​បរបាញ់ ​បាញ់​ចំ​ក្បាល តែ​នៅ​មាន​ជីវិត

ដំរី១ក្បាល នៅប្រទេសហ្ស៊ីមបាវ៉េ ត្រូវបានក្រុមគ្រូពេទ្យមកពីក្រុមអភិរក្សជួយព្យាបាល បន្ទាប់ពីត្រូវអ្នកបរបាញ់ លួចបាញ់ចំក្បាល១គ្រាប់។

ដំរី​១​ក្បាល ត្រូវ​អ្នក​បរបាញ់ ​បាញ់​ចំ​ក្បាល តែ​នៅ​មាន​ជីវិត

ពេទ្យសត្វម្នាក់ មកពី Aware Trust Zimbabwe ក្នុងសួនសត្វ Mana Pools National Park គឺជាអ្នកឃើញដំរីឈ្មោល១ក្បាលនេះ ខណៈដែលលោកជឿថា គ្រាប់កាំភ្លើងស្ថិតនៅក្នុងក្បាលរបស់វា ប្រហែល៣ទៅ៦សប្ដាហ៍មកហើយ។

វេជ្ជបណ្ឌិត Lisa Marabini បានប្រាប់ដល់ BBC ថា ដំរីដែលមានអាយុប្រហែល២៥ឆ្នាំនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់នាង វះកាត់យកគ្រាប់ចេញហើយ ប៉ុន្តែត្រូវការព្យាបាលបន្ថែមទៀត។ Marabini ជឿថា ដំរីដែលមានរហស្សនាម “Pretty Boy” ត្រូវអ្នកបរបាញ់ លួចបាញ់ខាងក្រៅសួន ហើយគោលបំណងរបស់ពួកគេ គឺចង់បានភ្លុក៕

ដំរី​១​ក្បាល ត្រូវ​អ្នក​បរបាញ់ ​បាញ់​ចំ​ក្បាល តែ​នៅ​មាន​ជីវិត

ប្រភព៖ sabay

  • ដំរី​១​ក្បាល ត្រូវ​អ្នក​បរបាញ់ ​បាញ់​ចំ​ក្បាល តែ​នៅ​មាន​ជីវិត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: