Lukaku រកបានពីរគ្រាប់ ខណៈបែលហ្ស៊ិក ផ្តល់មេរៀនជូរចត់ដល់ អៀរឡង់

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានរកឃើញទម្រង់លេងដ៏មុតស្រួចរបស់ពួកគេត្រឡប់មកវិញ ដើម្បីផ្តួលក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ៣-០ ក្នុងការប្រកួតពូល E ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Romelu Lukaku និងមួយគ្រាប់ពីខ្សែបម្រើ Axel Witsel កាលពីថ្ងៃសៅរ៍។

belgiumwin1

ការទទួលជ័យជម្នះរបស់ក្រុមមានចំណាត់ថ្នាក់លេខ២ក្នុងពិភពលោកមួយនេះ មានភាពផ្ទុយគ្នាស្រឡះទៅនឹងការបរាជ័យរបស់ពួកគេក្នុងការប្រកួតបើកឆាកក្នុងពូលនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី។ បើទោះបីបានធ្វើការគ្រប់គ្រងក្នុងតង់ទីមួយ បែលហ្ស៊ិក បានចំណាយពេលរហូតដល់ទៅដើមតង់ទី២ដើម្បីរកគ្រាប់បាល់នាំមុខ នៅពេលដែល Lukaku បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អមួយ។

belgiumwin2

អៀរឡង់ មានឱកាសវាយបកយ៉ាងល្ង ប៉ុន្តែ Witsel បានជួយឲ្យបែលហ្ស៊ិកបន្ថែមការនាំមុខ តាមរយៈការតែតបាល់បញ្ចូលទីនៅនាទី ទី៦១ ហើយ Lukaku បានបំពេញការទទួលជ័យជម្នះយ៉ាងកក់ក្តៅនេះជាមួយនឹងគ្រាប់បាល់មួយគ្រាប់ទៀតក្នុងរយៈពេល៩នាទីក្រោយមក។ ខណៈដែលអ៊ីតាលី បានផ្តួលទាំងបែលហ្ស៊ិក និងស៊ុយអែត ដើម្បីឈរលេខមួយក្នុងពូល ការទទួលជ័យជម្នះនេះ ធ្វើឲ្យបែលហ្ស៊ិក ឈរលេខ២ដោយមាន៣ពិន្ទុ ខណៈដែលអៀរឡង់ និងស៊ុយអែត មាន១ពិន្ទុដូចគ្នា។ ខ្សែបម្រើដ៏ឆ្នើមរបស់បែលហ្ស៊ិក Kevin De Bruyne បានឲ្យដឹងថា៖ «យើងបានស្ថិតក្រោមសម្ពាធនៅថ្ងៃនេះ។ យើងអាចធ្វើការឆ្លើយតបយ៉ាងត្រឹមត្រូវ»៕

ប្រភពព័ត៌មាន៖ Channel News Asia

  • Lukaku រកបានពីរគ្រាប់ ខណៈបែលហ្ស៊ិក ផ្តល់មេរៀនជូរចត់ដល់ អៀរឡង់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កីឡា