ហ្វូង​ដង្កូវ​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ​កសិករ​ប្រាំមួយ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ

នៅដើមរដូវវស្សាឆ្នាំនេះ មានសត្វដង្កូវហ្វូងជាច្រើនកំពុងតែរាតត្បាតបំផ្លាញដំណាំស្រូវ និង ដំណាំកសិកម្មរបស់ប្រជាកសិករខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងខេត្តចំនួនប្រាំមួយនៅទូទាំងប្រទេស ដូចជាខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង ឧត្តរមានជ័យ ។

ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ ពោតជាដើម និង ដំណាំកសិកម្ម ចំពោះដំណាំស្រូវ គឺដង្កូវហ្វូងបានបំផ្លាញពីស្រែមួយទៅស្រែមួយទៀតទាំងហ្វូងៗ ស្រែណាគ្មានទឹកវាកាត់ស៊ីដល់គល់តែម្តង រីឯស្រែមានទឹកវិញវាកាត់ស៊ីផ្នែកខាងលើទឹកទាំងអស់ ។

ហ្វូង​ដង្កូវ​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ​កសិករ​ប្រាំមួយ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ

ប្រជាកសិករក្នុងខេត្តស្ទឹងត្រែងកំពុងមានការខ្វាយខ្វល់អំពីបញ្ហាសត្វដង្កូវដែលបានចុះស៊ីសន្ទូង ស៊ីសំណាប របស់ពួកគាត់ ជាក់ស្តែងនៅភូមិកោះខនឌឹន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងតែម្តង ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជំហានដំបូងនេះគេមិនទាន់រកមូលហេតុឃើញនៅឡើយទេ ។ នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទ បានបញ្ជាមកមន្ទីរកសិកម្មខេត្តចុះសិក្សាស្រាវជ្រាវរឿងនេះ។

ចំពោះបញ្ហាហ្វូងដង្កូវស៊ីដំណាំប្រជាកសិករនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីបញ្ជាក់ប្រាប់សាធារណជន ជាពិសេសប្រជាកសិករទូទាំងរាជធានី-ខេត្ត ស្តីពីរបៀបកំចាត់ដង្កូវហ្វូងដែលកំពុងតែរីករាលដាល និង បំផ្លាញផលដំណាំរបស់ប្រជាពលកសិករ ។

ហ្វូង​ដង្កូវ​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ​កសិករ​ប្រាំមួយ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ

តាមសេចក្តីជូនដំណឹងរបស់ក្រសួងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ ត្រូវបានផ្សព្វផ្សាយថ្ងៃនេះដើម្បីបង្ហាញឲ្យដឹងថា យោងតាមលក្ខខណ្ឌធម្មជាតិ នៅប្រទេសកម្ពុជា មានការប្រែប្រួល រាំងស្ងួត ក្តៅខ្លាំងអូសបន្លាយយូរ បង្កឲ្យមានភាពងាយស្រួលដល់ការកកើត និង រីករាលដាននៃពួកដង្កូវនេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់នៅដើមដៃនេះ ។

ស្ថិតនៅក្នុងស្ថានភាពនេះ ដើម្បីទប់ស្កាត់ការរីករាលដាល និង បំផ្លាញដង្កូវហ្វូង អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងរុក្ខាប្រមាញ់ និង នេសាទ សូមណែនាំវិធីសាស្ត្រកំចាត់ដង្កូវហ្វូងនូវវវិធីសាស្ត្របីចំណុចសំខាន់ៗ ដើម្បីកំចាត់សត្វដង្កូវដ៏ចង្រៃនេះ ( សូមអានវិធីកម្ចាត់នេះនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងកសិកម្មនៅខាងក្រោម ) ។

ហ្វូង​ដង្កូវ​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ​កសិករ​ប្រាំមួយ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ

អគ្គនាយកដ្ឋានកសិកម្ម សូមសំណូមពរដល់បងប្អូនកសិករ អាជ្ញាធរដែនដី ពិសេសមន្ទីរកសិកម្មរាជធានី-ខេត្ត សូមសហការចាត់វិធានការ ជាបន្ទាន់ តាមការណែនាំរបស់ក្រសួងនៅតាមទីកន្លែងដែលអាចបង្កឲ្យមានការកើតមានដង្កូវហ្វូងនេះឡើង ។ ក្នុងករណីដែលធ្ងន់ធ្ងរអាចរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាបន្ទាន់ ឬ តាមរយៈលេខទូរស័ព្ទ ០១២ ៣៣៦ ៩៣៤ និង ០១២ ៣៣៥ ៩៥៦ ៕

ប្រភព៖ pmhotnews

  • ហ្វូង​ដង្កូវ​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ​កសិករ​ប្រាំមួយ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជីវិតនិងសង្គម
Tags: