ឧក្រិដ្ឋជន ជនជាតិថៃម្នាក់ លួចរត់ពីពន្ធនាគារ បានជាង១ម៉ោង ត្រូវចាប់បានវិញ

បន្ទាយមានជ័យ៖ ឧក្រិដ្ឋជន ជនជាតិថៃម្នាក់ បានព្យាយាមរត់ចេញពីពន្ធនាគារ ខេត្តបន្ទាយមានជ័យ តែមិនបានសម្រេច ត្រូវមន្ត្រីអនុរក្សពន្ធនាគារ និងកងកម្លាំងនគរបាលខេត្តស្រាវជ្រាវ ដេញតាមចាប់ត្រឡប់មកវិញ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

បើតាមមន្រ្តីនគរបាល ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១០៖២០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅពេលដែលអនុរក្សពន្ធនាគារ បញ្ចេញទណ្ឌិត និងពិរុទ្ធជន មកធ្វើពលកម្ម សម្អាត អនាម័យ នៅទីធ្លាខាងក្រៅ ក៏ស្រាប់តែ ឈ្មោះ គៀងកៃ ស៊ីសាវ៉ាត់ បានលួចរត់ ហើយកម្លាំងអនុរក្សពន្ធនាគារ ក៏បានផ្តល់ព័ត៌មាននេះ ដល់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីសុំកម្លាំងសហការស្រាវជ្រាវ រហូតដល់ជាង១១ ព្រឹកថ្ងៃដដែល ទើបរកឃើញនៅមាត់ស្ទឹង ចម្ងាយ ពីពន្ធនាគារប្រហែល៣០០ម៉ែត្រ ហើយបានចាប់យកមកដាក់ក្នុងពន្ធនាគារវិញ។

សូមបញ្ជាក់ថា ឧក្រិដ្ឋជន ដែលព្យាយាមលួចរត់ចេញពីពន្ធនាគារនេះ ឈ្មោះ គៀង កៃ ស៊ីសាវ៉ាត់ ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន៧ឆ្នាំ ពីបទប៉ុនប៉ង ធ្វើមនុស្សឃាតដោយចេតនា ឥឡូវជាប់ពន្ធនាគារទើបបាន២ឆ្នាំ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានមួយផ្សេងទៀត ន ក្រសួងមហាផ្ទៃ​ បាន​បើក​ការ​ស៊ើបអង្កេត​រហូត​ចាប់ខ្លួន​ បាន​ជនជាតិ​កុង​ហ្គោ​៣​នាក់​ ពាក់ព័ន្ធ​ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​-​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​បើក​គណនី​ធនាគារ​នៅ​ប្រទេស​កម្ពុជា​។

លោក​ឧត្តមសេនីយ៍ឯក អ៊ី​សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យជន​ជាតិ​កុងហ្គោ​​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លូ​ន​កាលពី​ម្សិលមិញ​នេះ មាន ១-​ឈ្មោះ Emmanuel Ngoma Ngoma coco បាន​បើក​គណនី​នៅ​ធនាគារ​ស្ថាបនា​៣​គណនី ប្រើ​លិខិតឆ្លងដែន​៣​សញ្ជាតិ (​បារាំង​, ឈី​លី និង ព័រ​ទុ​យ​ហ្គា​ល់​) ២-​ឈ្មោះ Junior Bin Mungomba បាន​បើក​គណនី​២​នៅ​ធនាគារ​ស្ថាបនា ប្រើ​លិខិតឆ្លងដែន បារាំង និង ប៊ែ​ល​ហ្ស៊ិ​ក និង ៣-​ឈ្មោះ Mesiya Tedike Junior នៅ​មិន​ទាន់​ឆ្លើយ​សារភាព​នៅឡើយ ដោយ​អះអាង​ថា ទើបតែ​មក​ពី​ប្រទេស​ថៃ​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្តមសេនីយ៍ ឆាយ ស៊ី​ណា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ​ បាន​បើក​ការ​ស៊ើបអង្កេត​រហូត​ចាប់ខ្លួន​បាន​ជនជាតិ​កុង​ហ្គោ​៣​នាក់ ដែល​បាន​ឆ្លង​ដែន​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ឯកសារ​ក្លែង​ និង ​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​បើក​គណនី​នៅ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ ជនជាតិ​បរទេស​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​គេ​បាន​ទទួល​លិខិតឆ្លងដែន​ក្លែង​ពី​បក្សពួក​២​នាក់​ទៀត ម្នាក់​ជា​ជនជាតិ​ប៊ែ​ល​ហ្សិ​ក និង ម្នាក់​ទៀត​ជនជាតិ​បារាំង ដើម្បី​បើក​គណនី​ធនាគារ ដើម្បី​ទទួល​ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឧក្រិដ្ឋជន ជនជាតិថៃម្នាក់ លួចរត់ពីពន្ធនាគារ បានជាង១ម៉ោង ត្រូវចាប់បានវិញ

ឧក្រិដ្ឋជន ជនជាតិថៃម្នាក់ លួចរត់ពីពន្ធនាគារ បានជាង១ម៉ោង ត្រូវចាប់បានវិញ

ឧក្រិដ្ឋជន ជនជាតិថៃម្នាក់ លួចរត់ពីពន្ធនាគារ បានជាង១ម៉ោង ត្រូវចាប់បានវិញ