ការព្យាបាល ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

ការព្យាបាល ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​


ការព្យាបាល ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ មិន​បណ្តាលឲ្យ​មាន​រោគសញ្ញា​អ្វី ដែល​បាន​រកឃើញ ក្នុងពេល​ថត​អេកូ ឬ CT Scan ទេ ហើយ​ជា​ធម្មតា ក៏​មិន​បាច់​ព្យាបាល​អ្វី​ដែរ​។
​គ្រូពេទ្យ​ប្រហែលជា​ណែនាំ ឲ្យ​អ្នក​ដឹង​អំពី​រោគសញ្ញា នៃ​ផលវិបាក​គ្រួស​ក្នុង​ថង់​ប្រមាត់ ដូចជា ការឈឺចាប់​ខ្លាំងក្លា ក្នុង​ពោះ​ខាងលើ និង​ខាងស្តាំ​។ ប្រសិនបើ​សញ្ញរ​បស់​គ្រួសក្នុង​ថង់ទឹកប្រមាត់​កើត​មាន​ក្នុងពេលអនា​គ​ត អ្នក​អាច​មាន​ការព្យាបាល​បាន​។ ប៉ុន្តែ មនុស្ស​ភាគច្រើន​ដែល​មាន​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ មិន​បង្ក​ជា​រោគសញ្ញា ហើយក៏​មិន​បាច់​មាន​ការព្យាបាល​ដែរ​។

​ជម្រើស​ព្យាបាល សម្រាប់​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មាន ៖
•​    ​វះកាត់​ថង់ទឹកប្រមាត់​ចោល ៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ ឲ្យ​កាត់​ថង់ទឹកប្រមាត់​របស់​អ្នកចោល ដើម្បី​កុំឲ្យ​គ្រួស​នោះ កើតឡើង​ម្តង​ទៀត​។ នៅពេល​ថង់ទឹកប្រមាត់​ត្រូវ​បាន​កាត់ចោល ទឹកប្រមាត់​ត្រូវ​ហូរ​ចូល​ពី​ថ្លើម ទៅ​ពោះវៀនតូច​ដោយផ្ទាល់ ចៀស​ជាង​ស្តុក​ទុក​ក្នុង​ថង់ទឹកប្រមាត់​។ អ្នក​មិន​បាច់​ត្រូវការ​ថង់ទឹកប្រមាត់ ដើម្បី​រស់​នោះ​ទេ ហើយ​ថង់ទឹកប្រមាត់​ដែល​កាត់ចោល មិន​ប៉ះពាល់​លើ​សមត្ថភាព​របស់​អ្នក ក្នុង​ការរំលាយ​អាហារ​ឡើយ ប៉ុន្តែ វា​អាច​បណ្តាល​ឲ្យ​រាគ ជា​លក្ខណៈ​បណ្តោះអាសន្ន​។

•​    ​ការប្រើប្រាស់​ថ្នាំ ដើម្បី​រំលាយ​គ្រួស​នោះ ៖ ការប្រើ​ថ្នាំ ត្រូវ​ធ្វើ​ទៅ​តាម​មាត់ ដើម្បី​ឲ្យ​ថ្នាំ​នោះ​ទៅ​រំលាយ​គ្រួស​នោះបាន​។ ប៉ុន្តែ វា​ប្រហែល​ត្រូវ​ចាយ​ពេលវេលា​ច្រើន​ឆ្នាំ ដើម្បី​រំលាយ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់​។ ការប្រើប្រាស់​ថ្នាំ សម្រាប់​ព្យាបាល​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ កម្រ​នឹង​ប្រើ​ណាស់ ហើយ​វា​ប្រើ​សម្រាប់​ត្រៀម​ទុក សម្រាប់​មនុស្ស​ដែល​មិន​អាច​ធ្វើ​ការវះកាត់​បាន​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។