ភ្នែក​ឡើងបាយ ជា​ជំងឺ​បែបណា​?

ភ្នែក​ឡើងបាយ ជា​ជំងឺ​បែបណា​?


ភ្នែក​ឡើងបាយ ជា​ជំងឺ​បែបណា​?

​ជំងឺភ្នែកឡើងបាយ គឺជា​ការឡើង​ល្អក់ នៅលើ​កញ្ចក់ភ្នែក ហើយ​អ្នកជំងឺ ក៏​មើលឃើញ​ល្អក់​ដែរ ដូច្នេះ វា​ពិតជា​ពិបាក នឹង​ឲ្យ​អ្នក​ជំងឺអាន​អក្សរ បើកឡាន ឬ​មើល​ដឹង​អំពី ទឹកមុខ​របស់​គេ​ណាស់​។ ជំងឺភ្នែកឡើងបាយ ភាគច្រើន មាន​ការវិវត្ត​យឺតៗ និង​មិន​ប៉ះពាល់ ដល់​គំ​ហើយរ​បស់​ភ្នែក​ឡើយ​។ ប៉ុន្តែ រយៈពេល​យូរៗ​ទៅ ជំងឺ​នេះ​នឹង​ប៉ះពាល់ ដល់​ការមើលឃើញ​របស់​ភ្នែក​បាន​។

​រោគសញ្ញា​
•​    ​ភ្នែក​មើល​ឃើញ​ល្អក់ ឬ​ព្រិល​
•​    ​ពិបាក​មើល​ឃើញ​នៅពេល​យប់​
•​    ​មិន​អាច​ប៉ះ​ពន្លឺ​បាន​
•​    ​ឧស្សាហ៍​ផ្លាស់ប្តូរ​វ៉ែនតា​
•​    ​ភ្នែក​មើល​ឃើញ​ពីរៗ​។​

​ដំបូង​ឡើយ ភាពល្អក់​ក្នុង​ភ្នែក ដែល​បណ្តាល​មកពី​ជំងឺភ្នែកឡើងបាយ ប្រហែលជា​មាន​ការប៉ះពាល់ លើ​កញ្ចក់ភ្នែក​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ហើយ​អ្នក​ប្រហែលជា​មិន​ដឹង​ថា ខ្លួនឯង​បាត់បង់​កំហើយ​ផង​មើលទៅ​។ នៅពេល​ភ្នែក​ឡើងបាយ រីក​កាន់តែ​ធំ ភាព​ល្អក់ នឹង​កើតមាន​កាន់តែ​ច្រើន​លើ​កញ្ចក់ភ្នែក​។ ហើយ​អ្នក​ក៏​នឹង​មាន​រោគសញ្ញា កាន់តែ​ខ្លាំង​ផង​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។