ជំងឺ​ផ្តាសាយ ភាគច្រើន បណ្តាលមកពី​អ្វី​?

ជំងឺ​ផ្តាសាយ ភាគច្រើន បណ្តាលមកពី​អ្វី​?


ជំងឺ​ផ្តាសាយ ភាគច្រើន បណ្តាលមកពី​អ្វី​?

​ទោះបីជា​មាន​វីរុស​ច្រើនជាង ១០០ ប្រភេទ ធ្វើឲ្យ​កើត​ជំងឺផ្តាសាយក៏ដោ​យ ក៏​វីរុស​ប្រភេទ Rhinovirus គឺ​ជា​មេ​បង្ក​ជំងឺ​ផ្តាសាយ ញឹកញាប់​ជាង​គេ​បំផុត និង​មាន​អត្រា​នៃ​ចម្លង​ខ្ពស់​។

​វីរុស​ជំងឺ​ផ្តាសាយ ចូល​ក្នុង​ខ្លួន​តាមរយៈ​មាត់ ភ្នែក ឬ​ច្រមុះ​។ វីរុស​នេះ អាច​ច្រៀតចូល​តាម​ដំណក់ទឹ​ក​មាត់ ដែល​ហោះ​អណ្តែត​ក្នុង​បរិយាកាស ជាពិសេស នៅពេល​អ្នកជំងឺ​ក្អក កណ្តា​ស់ ឬ​និយាយ​គ្នា​តែ​ម្តង​។

ប៉ុន្តែ វា​ក៏​អាច​ចម្លង​តាមរយៈ ការប៉ះពាល់​ដៃ​គ្នា​ទៅវិញទៅមក ជាមួយ​អ្នកជំងឺ ឬ​ការចែករំលែក​របស់​ដែល​មាន​មេរោគ ឲ្យ​គ្នា​ប្រើ​ដូចជា សម្ភារៈ​ក្នុង​ផ្ទះបាយ កន្សែងពោះគោ របស់​ក្មេង​លេង ឬ​ទូរស័ព្ទ​។ បើសិន​ជា​អ្នក​ប៉ះ​ភ្នែក ច្រមុះ ឬ​មាត់ ក្រោយ​ពី​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ហើយ​នោះ មានន័យ​ថា អ្នក​ទំនងជា​អាច​ឆ្លង​ជំងឺ​ផ្តាសាយ​ដែរ​៕

​រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។