​ស្លាប់​៤ និងរបួសធ្ងន់-ស្រាល​១៦ ម្សិលមិញ​

រាជធានី​ភ្នំពេញ ៖ នៅ​​ថ្ងៃ​ទី​១៩ ​មិថុនា ​​២០១៦ ​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៥​លើក​) បណ្តាលឱ្យ​​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​១៤​នាក់ (​ស្រី​៤​នាក់​) របួស​ស្រាល​២​នាក់ (​ស្រី​១​នាក់​) ។

​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុប​ចំនួន​២៤​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​កង់​១​គ្រឿង ។ មូលហេតុ​​បណ្តាល​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន៥​លើក (​ស្លាប់​២​នាក់​),  ប្រជែង​៤​លើក ​(​ស្លាប់​១​នាក់​),​ បត់​គ្រោះថ្នាក់​២​លើក​ (​ស្លាប់​១​នាក់​), ​កត្តា​យានយន្ត​១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១​នាក់ ។

គ្រោះ​​ថ្នាក់​លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន​១០​លើក ផ្លូវ​ខេត្ត​​-​ក្រុង​២​លើក ដោយឡែក ​យានយន្ត​បង្កហេតុ រួម​មានម៉ូតូ៥​លើក , រថ​យន្ត​ធុន​តូច៥​លើក រថយន្ត​ធំ​២​លើក ។ ភ្នំពេញ​១​លើក​ស្លាប់​២​នាក់​(​ប្រុស​),​និង​ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់​(​ស្រី​) និង​ខេត្ត​កំពង់ធំ​២​លើក​ស្លាប់​១​នាក់​(​ស្រី​)​របួស​១​នាក់​ ៕