១១ យ៉ាង​ដែល​អ្នក​មិនគួរ​មើលរំលង​ដើម្បី​ស្បែក​មុខស្រស់​ស្អាត​រាល់ថ្ងៃ​

6 Videos


 

P9

១. ការពារកម្តៅ និងពន្លឺថ្ងៃ : អ្នកគួរប្រើក្រែមបម្រុងស្បែក (Sunscreen) ឬឡេដែលមាន SPF ពី ១៥ទៅ៣០ ជារៀងរាល់ថ្ងៃ។ សូមចងចាំថាកាំរស្មីព្រះអាទិត្យនារដូវរងារ ផ្ទៃមេឃមានពពកបាំងបិទ ក៏នៅតែអាចប៉ះពាល់ដល់ស្បែកបានដែរ ដូចនេះប្រសិនបើអ្នកមិនចង់ចំណាយពេលលាបគ្រីមផ្តល់សំណើមផង (Moisturizer) និងគ្រីមបំរុងស្បែក (Sunscreen) ទេនោះអ្នកគួរជ្រើសរើកប្រភេទគ្រីមណាដែលមានគុណប្រយោជន៍ទាំងពីរមុខតែម្តង ។

១១ យ៉ាង​ដែល​អ្នក​មិនគួរ​មើលរំលង​ដើម្បី​ស្បែក​មុខស្រស់​ស្អាត​រាល់ថ្ងៃ​

២. លាងមុខនៅពេលព្រឹក និងល្ងាច : ការលាងមុខជារឿងសំខាន់ណាស់ដែលអ្នកមិនត្រូវភ្លេចឬខ្ជិលច្រអូសទេ ។ ការ លាងមុខដោយម៉ត់ចត់ គួរមានក្រណាត់ឬប៉ុងសម្រាប់ជាឧបករណ៍។ ការលាងមុខត្រឹមត្រូវនឹងជួយបំបាត់ស្នាមអុជខ្មៅពីផ្ទៃមុខ ធ្វើឱ្យមុខរលោងមានសុភាពល្អនិងអាចស្រូបជីវជាតិពីផលិតផលរក្សាស្បែកបានច្រើន ។

១១ យ៉ាង​ដែល​អ្នក​មិនគួរ​មើលរំលង​ដើម្បី​ស្បែក​មុខស្រស់​ស្អាត​រាល់ថ្ងៃ​

៣. ខាត់ស្បែកមុខ : ការខាត់ស្បែកមុខប្រៀបដូចជាការម៉ាស្សាមុខដែរ ដូចជាការប្រើម៉ាសបិតមុខនិងហ្វូមឬផលិតផលលាងដែលមានសារធាតុគ្រើមៗ។ ការប្រើផលិតផលគួរប្រយ័ត្នចៀសវាងកុំប្រើប្រភេទដែលមានគ្រឿងផ្សំពីប្លាស្ទិកនិង ជ្រើសយកប្រភេទដែលមានគ្រឿងផ្សំពីធម្មជាតិ ។

១១ យ៉ាង​ដែល​អ្នក​មិនគួរ​មើលរំលង​ដើម្បី​ស្បែក​មុខស្រស់​ស្អាត​រាល់ថ្ងៃ​

៤. ទម្លាប់រក្សាសុខភាពជាប្រចាំ : អ្នកពិតជាបានដឹងថាទម្លាប់មួយចំនួនជាទម្លាប់មិនល្អ ប៉ុន្តែហាក់មិនព្រមឬគិតថាមិនសំខាន់ថានឹងបោះបង់។ ការជក់បារី និងការទទួលទានអាហារមិនល្អ ជាកត្តាប៉ះពាល់ដល់សុខភាពនិងសម្រស់ជាខ្លាំង។ អ្នកគួរដាក់បញ្ចូលបន្លែ និងផ្លែឈើឱ្យបានច្រើនទៅក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះថាអាហារល្អនឹងជួយរក្សាស្បែកពីក្នុងមកក្រៅ ដោយបន្ថែមសំណើមនិងសារធាតុរ៉ែចាំបាច់ច្រើនប្រភេទសម្រាប់ជំនួយស្បែក។

៥. ទទួលទានឱ្យបានគ្រប់គ្រាន់ : នេះជាវិធីរក្សាសំណើមមិនត្រឹមតែស្បែកទេគឺគ្រប់សរីរាង្គនៃដងខ្លួនតែម្តង។ ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់ រាងកាយនឹងប្រែជាឈឺ ស្បែកក៏ប្រែជាស្ងួតនិងជាមូលហេតុនៃស្នាមអុជខ្មៅនិងឡើងមុន។

៦. ទទួលទានអាហារសម្បូរវីតាមីនសេ : គួរទទួលទានផ្លែ ស្ត្រប៊ឺរី ចេក ក៏ដូចជាផ្លែឈើដែលសម្បូរវីតាមីនអឺ វីតាមីនដេ និងវីតាមីនសេ។

៧. ហាត់ប្រាណជាទៀងទាត់ : ហេតុអ្វី? ពីព្រោះរាងកាយនឹងបញ្ចេញញើសគឺជាតិពុលពីរាងកាយធ្វើឱ្យស្បែកមានសំណើម និងស្រស់ថ្លា។

៨. គេងឱ្យបានគ្រប់គ្រាន់ : សម្រាប់យុវវ័យ គួរគេងឱ្យបាន ៨ទៅ១០ម៉ោងក្នុង១ថ្ងៃ។ ការគេងមិនគ្រប់អាចធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ ពេញមួយថ្ងៃភ្នែកឡើងដល់ចំណែកស្បែកឡើងស្រអាប់ ។

៩. កាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង :ការប្រើគ្រឿងសម្អាងជួយឱ្យមើលឃើញស្អាតហើយទោះជាមិនមានកំហុស ឆ្គងអ្វីដែលមើលឃើញនឹងភ្នែក ក៏គ្រឿងសម្អាងអាចបង្កជាស្នាមអុជខ្មៅនិងជំរុញឱ្យងាយឡើងមុន។ ប្រសិនបើអ្នកចាំបាច់ត្រូវប្រើគ្រឿងសំអាងរាល់ថ្ងៃគួរជ្រើសរើសប្រភេទដែលមិនបង្កឱ្យស្ទះរន្ធញើស។

១០. កុំភ្លេចលាងគ្រឿងសម្អាងចេញមុនចូលគេង : ការគេងទាំងមិនទាន់លាងមុខអាចបង្កឱកាសដល់ពពួកបាក់តេរី រីករាលដាល កើតមុននិងធ្វើឱ្យរន្ធញើសរីកធំ។ ប្រសិនបើអ្នកខ្ជិលពេករហូតមិនអាចលាងបាន គួរប្រើក្រណាត់សើមសម្រាប់ជូតមុខ ក៏អាចជួយដោះទ័លបានម្តងម្កាលដែរ ។

១១. សម្អាតឧបករណ៍ផាត់មុខ : គួរលាងសម្អាត់ជក់ផាត់មុខជារៀងរាល់ថ្ងៃដោយប្រើទឹកក្តៅឧណ្ហៗជាមួយសាប៊ូកក់សក់កូនក្មេង ហើយជូតសម្អាតដោយកន្សែងពោះគោថ្នមៗ ហើយប្រសិនបើអាចគួរប្រើស្ព្រាយបាញ់អាល់កុលបន្ថែមទៀត។ កម្ទេចកម្ទីលើជក់អាចបង្កជាប្រតិកម្មស្បែកបាន ៕ លក្ខិណា