ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០-២៧​មិថុនា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា អាកាសធាតុចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបមួយកើតឡើងអូសកាត់ប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើននៅតំបន់មួយចំនួន។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០-២៧​មិថុនា

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៩ មិថុនា អំពាវនាវឲ្យអ្នកទេសចរតាមកោះនានាក្នុងលំហសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

តំបន់ដែលមានភ្លៀងធ្លាក់រាយប៉ាយច្រើននោះ ដូចជានៅតំបន់វាលទំនាប មានខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពិសេសរាជធានីភ្នំពេញ។ តំបន់ខ្ពង់រាប មានខេត្តកំពង់ចាម ក្រចេះ ពិសេសខេត្តត្បូងឃ្មុំ។ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយនៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង។

ការធ្លាក់ភ្លៀងបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបនេះ អាចនឹងធ្វើឲ្យបណ្ដារាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤៕

ប្រភពៈ RFA