ប្រទេស​ប៊ែលហ្សិក​ចោទ​ប្រកាន់​មនុស្ស​៣​នាក់​ថាជា​ភេរវករ​បន្ទាប់ពី​បាតុកម្ម​ទូទាំង​ប្រទេស

ប្រទេសបែ៊លហ្សិក បានធ្វើការបោសសម្អាតខាងសន្តិសុខដ៏ធំមួយហើយរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានធ្វើការចោទប្រកាន់ជនសង្ស័យ៣នាក់ពីសកម្មភាពភេរវកម្មកាលពីយប់ថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនោះ បានជួបប្រជុំដើម្បីពិនិត្យមើលឡើងវិញនូវភស្តុតាងនៃការវាយប្រហារដ៏ច្រើនសន្ធឹក។

ប្រទេស​ប៊ែលហ្សិក​ចោទ​ប្រកាន់​មនុស្ស​៣​នាក់​ថាជា​ភេរវករ​បន្ទាប់ពី​បាតុកម្ម​ទូទាំង​ប្រទេស

នាយករដ្ឋមន្រ្តី Charles Michele បាននិយាយថា បែ៊លហ្សិក នឹងស្ថិតក្នុងការប្រុងប្រយ័តខ្ពស់«ពីមួយម៉ោងទៅមួយម៉ោង‍» ក៏ប៉ុន្តែមិនមានឧបទ្ទវហេតុធំៗពាក់ព័ន្ធនឹងការប្រកួតកីឡាបាល់ទាត់អឺរ៉ុបឆ្នាំ២០១៦កាលពីថ្ងៃសៅរ៍បានកើតឡើងទេ ដែលមនុស្សខ្លះមានការភ័យខ្លាចថា អាចជាទីដៅនៃការវាយប្រហាររបស់ពួកជនសកម្មប្រយុទ្ធ។

លោកនាយករដ្ឋមន្រ្តី បាននិយាយបន្តទៀតថា«យើងនឹងចាត់វិធានការបន្ថែមភា្លមៗ‍» ប៉ុន្តែ លោកមិនបានផ្តល់សេចក្តីលម្អិតនោះទេ។

បែលហ្ស៊ិក នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នភេរវកម្ម ចាប់តាំងពីមានការវាយប្រហារកាលពីខែមីនានៅចំណតអាកាសយានទីក្រុង Brussels និង រទេះភ្លើងរត់ក្រោមដីដែលបានសម្លាប់មនុស្ស៣២នាក់មក។

ការបោសសម្អាតខាងសន្តិសុខដ៏សំខាន់មួយដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្របានចាប់ខ្លួនមនុស្សជាង៤០នាក់ដែលត្រូវបានគេមើលឃើញថាជាជនសង្ស័យសកម្មប្រយុទ្ធ ក៏ប៉ុន្តែពួកគេជាច្រើន ត្រូវបានឃុំខ្លួនរយៈពេលខ្លីតែប៉ុណ្ណោះ។ មនុស្ស១២នាក់ បានត្រូវឃុំខ្លួនដើម្បីសួរចម្លើយបន្ថែម ហើយ៩នាក់នៃអ្នកទាំងនោះ បានត្រូវដោះលែងកាលពីយប់ថ្ងៃសៅរ៍។

ពួកអាជ្ញាធរបែ៊លហ្ស៊ិក បាននិយាយថា ជនសង្ស័យ៣នាក់ដែលស្ថិតនៅក្នុងការឃុំឃាំងត្រូវបានរងការចោទប្រកាន់ពីការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម។

ការប្រកួតកីឡាអឺរ៉ុបឆ្នាំ២០១៦របស់បែ៊លហ្ស៊ិក ទល់នឹងប្រទេសអៀឡង់ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង។ក្រុមកីឡាករបែលហ្ស៊ិក បានឈ្នះ៣ទល់នឹងសូន្យ៕

ប្រភពៈ VOA