​​​វិរបុរសសង្គ្រោះ​មនុស្ស​រាប់រយ​​ដោយ​បាញ់​​តែ​មួយ​គ្រាប់​សម្លាប់​ទាហាន​បង្កប់​គ្រាប់​បែក​ISIS​ស្លាប់​ពីរ​នាក់ក្នុង​ពេល​តែមួយ

ទាហានពិសេស SAS  ម្នាក់បានជួយសង្គ្រោះជីវិតប្រជាជនរាប់រយក្នុងបន្ទាប់ពីប្រើកាំភ្លើងស៊ីបបាញ់តែមួយគ្រាប់សម្លាប់ទាហានបង្កប់គ្រាប់បែកអត្តឃាត ISIS អស់ពីនាក់ក្នុងពេលតែមួយ។
ភេរវកទាំងពីរនាក់ត្រូវបានបាញ់សម្លាប់ ខណៈពេលបើកឡានសំដៅទៅកាន់គោលដៅក្នុងប្រទេសលីប៊ីដែលជាកន្លែងពួកគេគ្រោងបំផ្ទុះឡានបង្កប់គ្រប់បែកនៅទីនោះ។ ចំណែកទាហានដែលគេចាត់ទុកជាវរបុរសបានបាញ់ចំក្បាលពីចម្ងាយ១០០០ម៉ែត្រហើយគ្រាប់កាំភ្លើងបានទម្លុះក្បាលអ្នកបើកឡានហើយធ្លាយទៅត្រូវចំកណ្ដាលបំពងកអ្នកអង្គុយនៅបាំងពីក្រោយស្លាប់ក្នុងពេលតែមួយ។
ភ្នាក់ងាររបស់ទាហាន SAS បាននិយាយថា ការបាញ់ចំគោលដៅក្នុងរយៈចម្ងាយឆ្ងាយគឺជាជំនាញមួយក្នុងចំណោមជំនាញហ្វឹកហាត់ជាច្រើនរបស់ពួកគេ ហើយសមិទ្ធផលនេះនឹងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រទាហានSAS។ អ្នកបាញ់ស៊ីបប្រើពេលត្រឹមតែ២០វិនាទីបាញ់ចំគោលដៅជួយសង្គ្រោះប្រជាជនរាប់រាយនាក់នៅតាមផ្លូវ។
ប្រភពពីទាហាន SAS ម្នាក់បានប្រាប់ទៅកាន់កាសែត Daily Star Sunday ថា៖” វាគឺជាការបាញ់ដ៏អស្ចារ្យមួយ។តាមពិតការបាញ់មិនឆ្ងាយប៉ុន្មានទេ តែអ្វីដែលនឹកស្មានមិនដល់គឺគាត់បាញ់ត្រូវពេលគោលដៅកំពុងបើកឡាន។ ប្រសិនបើអ្នកបាញ់ខុសជីវិតមនុស្សជាច្រើននឹងត្រូវបាត់បង់ភ្លាមៗ។
ក្រុមភេរវករមានគម្រោងដាក់ឡានបង្កប់គ្រាប់បែកបញ្ជា ក្នុងកន្លែងមួយជិតផ្សាលក់ទំនិញមានមនុស្សអ៊ូអរដើម្បីសម្លាប់មនុស្សបង្ហាញពីមហិច្ឆតាកំញើញពិភពលោកសាជាថ្មី។ ពេលនេះទាហានលីប៊ីកំពុងតែប្រយុទ្ធជាមួយ ISIS ពិសេសក្នុងតំបន់ Sirt ដែលជាឆ្នេរមួយសំខាន់ក្នុងតំបន់មាត់សមុទ្រមជ្ឈិមបូព៌ា។ កាលពីបីថ្ងៃមុនទាហានលីប៊ីបានស្លាប់ដោយឡានបំផ្ទុះគ្រាប់បែករបស់ភេរវក ISIS។

ដោយឡែកក្រុមទាហាន SAS បួននាក់បានរួមទាំងអ្នកពិនិត្យចម្ងាយបានហាត់យ៉ាងខ្លាំងក្នុងទឹកដីលីប៊ី ដើម្បីងាយស្រួលធ្វើការតាមដានពួកឧទ្ទាម។ កាំភ្លើងស៊ីបម៉ាក  338 Lapua Magnum អាចបាញ់ទម្លុះគោលដៅពេលឡានបើក្នុងល្បឿនលឿន និងរត់បានឆ្ងាយ៕

​​​វិរបុរសសង្គ្រោះ​មនុស្ស​រាប់រយ​​ដោយ​បាញ់​​តែ​មួយ​គ្រាប់​សម្លាប់​ទាហាន​បង្កប់​គ្រាប់​បែក​ISIS​ស្លាប់​ពីរ​នាក់ក្នុង​ពេល​តែមួយ ​​​វិរបុរសសង្គ្រោះ​មនុស្ស​រាប់រយ​​ដោយ​បាញ់​​តែ​មួយ​គ្រាប់​សម្លាប់​ទាហាន​បង្កប់​គ្រាប់​បែក​ISIS​ស្លាប់​ពីរ​នាក់ក្នុង​ពេល​តែមួយ ​​​វិរបុរសសង្គ្រោះ​មនុស្ស​រាប់រយ​​ដោយ​បាញ់​​តែ​មួយ​គ្រាប់​សម្លាប់​ទាហាន​បង្កប់​គ្រាប់​បែក​ISIS​ស្លាប់​ពីរ​នាក់ក្នុង​ពេល​តែមួយ

ប្រភព៖ kqube

  • ​​​វិរបុរសសង្គ្រោះ​មនុស្ស​រាប់រយ​​ដោយ​បាញ់​​តែ​មួយ​គ្រាប់​សម្លាប់​ទាហាន​បង្កប់​គ្រាប់​បែក​ISIS​ស្លាប់​ពីរ​នាក់ក្នុង​ពេល​តែមួយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: