ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

ខណៈដែលភាពតានតឹងរវាងរុស្ស៊ី និងអង្គការ NATO កំពុងតែបន្តកើនឡើងជាលំដាប់ ដែលធ្វើឲ្យមានការចល័តទ័ពធំបំផុតរបស់ NATO គិតចាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់នោះមក ឥឡូវនេះរុស្សីកំពុងតែដំឡើងប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក នៅតំបន់ព្រំដែនរុស្សីហើយ ដែលដំណឹងមួយនេះ បានថ្លែងចេញពីមាត់លោក Vladimir Putin បុរសខ្លាំងរបស់រុស្ស៊ីដោយផ្ទាល់ ។
លោកក៏បានបង្ហើបឲ្យដឹងពីព័ត៌មានសម្ងាត់មួយថា លោកដឹងទាំងអស់ ពីដំណើរការផលិតមីស៊ីល និងអភិវឌ្ឍមីស៊ីលរបស់អាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ ។ លុះដល់ពេលនិយាយពីប្រព័ន្ធការពារមីស៊ីលរបស់ NATO នៅភាគខាងកើតអឺរ៉ុបវិញ លោកប្រធានាធិបតីរូបនេះបញ្ជាក់ថា អាមេរិកកំពុងតែបញ្ជូនមីស៊ីលជាច្រើនមកតំបន់យោធាទាំងនេះហើយ ។
“មីស៊ីលជាច្រើនត្រូវបានដាក់ពង្រាយចូលក្នុងប្រព័ន្ធរួចហើយ ដែលវាអាចនឹងបាញ់ចេញតាមមូលដ្ឋានទ័ពឯនាយសមុទ្រនូវមីស៊ីល Tomahawk ជាច្រើនគ្រាប់ ហើយពេលនេះគេកំពុងតែរៀបចំដំឡើងខែលប្រឆាំងមីស៊ីលនៅទីនោះ ដែលមានសមត្ថភាពអាចបាញ់ដល់គោលដៅចម្ងាយ៥០០គីឡូម៉ែត្រ តែដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅ ហើយពួកយើងក៏ដឹងថា ឆ្នាំណាពេលណា ដែលអាមេរិកផលិតចេញនូវមីស៊ីលថ្មី ដែលមិនមែនមានដែនវាយប្រហារត្រឹមតែ៥០០គីឡូម៉ែត្រទេ ប៉ុន្តែវាអាចមានចម្ងាយ១០០០ម៉ែត្រ ឬអាចឆ្ងាយជាងនឹងទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងបង្កជាការគំរាមដល់ដល់សមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ” នេះជាអ្វីដែលលោក Putin បានថ្លែងទៅកាន់សារព័ត៌មានអន្តរជាតិជាច្រើន ក្នុងទីក្រុង St. Petersburg ។

អ្វីដែលជាបញ្ហាចម្បងរបស់ពិភពលោកសព្វថ្ងៃនេះគឺ មនុស្សមិនយល់ពីគ្រោះថ្នាក់ពេលដែលស្ថិតក្នុងស្ថានភាពបែបនេះទេ“ពិភពលោកកំពុងតែធ្លាក់ចូលទៅក្នុងការផ្លាស់ប្ដូរនៃបរិបទថ្មី ប៉ុន្តែគ្រប់គ្នាធ្វើពុតដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ” នេះជាអ្វីដែលលោក Putin បាននិយាយ ៕

ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

ប្រភព៖ kqube

  • ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: