ជើងឯក​បាល់ទះ​ពានរង្វាន់ LEO CUP លើក​ទី​៥ បាន​ទៅ​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖​ទីបំផុត​ទៅ​ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ បាន​ក្លាយទៅជា​ម្ចាស់​ជើងឯក​ពានរង្វាន់ LEO CUP​លើក​ទី​៥ ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​ក្នុង​ល​ទ្ឋ​ផល​៣​សិត​ទល់​នឹង​២ ។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ និង​ក្រុម​សាលាខេត្ត​កំពង់ចាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី រសៀល​ថ្ងៃ​ទី​១៩ មិថុនា ២០១៦ ស្ថិត​ក្រោម​អធិបតី លោក​ឧកញ៉ា​បណ្ឌិត ជា ចំរើន អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​មានការ​ចូលរួម​ផង​ដែរ​ពី​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ជា​ច្រើន​រូប​ទៀត ៕