គ្រាន់តែ​លុយ​១​ម៉ឺន ផ្គើន​ហ៊ាន​គប់​ម្តាយ​នឹង​ដុំថ្ម​

​ខេត្តកណ្តាល : កូនដៃ​ដល់​គប់​ម្តាយ​នឹង​ដុំថ្ម ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈដែល​ស្រែក​ទារលុយ​ម្តាយ​មួយ​ម៉ឺន​រៀល​តែ​ម្តាយ​មិន​ឲ្យ​ក៏​យក​ដុំថ្ម​គុប​ទៅលើ​ម្តាយ​ចំក្បាល​ជង្គង់​បណ្តាល​ឲ្យ​របួស​ហូរឈាម និង​បាន​វាយកម្ទេច​កញ្ចក់​ផ្ទះសម្បែង​អ្នកដទៃ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦  នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​


​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀនបាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនសង្ស័យ​បាន​ស្រែក​ទារលុយ​ពី​ម្តាយ​ចំនួន​មួយ​ម៉ឺន​រៀល​តែ ម្តាយ​មិនបាន​ឲ្យ​ទេ​។ ក្រោយមក​ក៏​កើតមាន​ចិត្ត​ខឹង យក​ដុំថ្ម​គប់​ទៅលើ​ម្តាយ​បណ្តាល​ឲ្យ​របួស​ក្បាលជង្គង់​ហូរឈាម ហើយក៏​បាន​ទៅ​វាយ​បំបែក​កញ្ចក់​ផ្ទះ បងថ្លៃ​ធ្វើ​ឲ្យ​បែក​ខ្ទេចខ្ទី​ថែមទៀត​។ ម្ចាស់ផ្ទះ​ឈ្មោះ ស៊ឹម ថុល ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សយ ស៊ី​ណាក់ ទីលំនៅ កន្លែងកើតហេតុ​មុខរបរ​រត់​ម៉ូតូឌុប​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សយ ចាន់​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​


​ក្រោយពី​ជន​នោះ​ធ្វើ សកម្មភាព​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង យកទៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

គ្រាន់តែ​លុយ​១​ម៉ឺន ផ្គើន​ហ៊ាន​គប់​ម្តាយ​នឹង​ដុំថ្ម​