ប្រធាន​ ​Xiaomi​ ​ប្រាប់​មូលហេតុ​មិន​ផលិត​ស្មាតហ្វូន​ ​មិន​ជ្រាប​ទឹក​

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​​​ធំ​ៗ​ ​បាន​ប្រជែង​គ្នា​​លើ​ការ​អភិវឌ្ឍបច្ចេកវិទ្យា​​ទូរសព្ទ​​ដែល​មិន​ជ្រាប​ទឹក​ ​ប៉ុន្តែ​ ​Xiaomi​ ​ត្រូវ​បាន​គេ​ឃើញ​ថា​ ​មិន​ប្រជែង​លើ​មុខងារ​មួយ​នេះ​ទេ​ ​។​

 

ប្រធាន​ ​Xiaomi​ ​ប្រាប់​មូលហេតុ​មិន​ផលិត​ស្មាតហ្វូន​ ​មិន​ជ្រាប​ទឹក​

 

លោក​ ​Lei Jun​ ​ស្ថាបនិក​របស់​ ​Xiaomi​ ​បាន​បង្ហាញ​ថា​ ​មូល​ហេតុ​ដែល​ក្រុមហ៊ុន​ ​មិន​ផលិត​ស្មាតហ្វូន​ ​​មិន​ជ្រាប​ទឹក​ ​ព្រោះ​មក​ពី​កត្តា​ ​២​ ​យ៉ាង​ ​គឺ​ ​ការ​ថែទាំ​ ​និង​តម្លៃ​ ​។​ ​

 

លោក​ ​Lei បញ្ជាក់ថា ពេល​មាន​មុខងារ​នេះ​ ​អ្នក​ប្រើប្រាស់​ ​នឹង​មិន​សូវ​យក​ចិត្ត​ទុកដាក់​លើ​ការ​ថែទាំ​ស្មាតហ្វូន​ ​ហើយ​ចំពោះ​តម្លៃ​ ​ស្មាតហ្វូន​ ​ដែល​មិន​ជ្រាប​ទឹក​ ​ត្រូវ​ឡើង​មួយ​កម្រិត​ទៀត​ ​។​

 

ប្រធាន​ ​Xiaomi​ ​ប្រាប់​មូលហេតុ​មិន​ផលិត​ស្មាតហ្វូន​ ​មិន​ជ្រាប​ទឹក​

 

លោក​បន្ត​​ថា​ ​មុខងារ​នេះ​ ​មិន​សូវ​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ​ខណៈ​ដែល​សឹង​តែ​គ្មាន​អ្នក​ណា​ប្រើ​ស្មាតហ្វូន​ ​ក្រោម​ដំណក់​ភ្លៀង​ ​៕​

 

អាន​បន្ត​ ​៖​ ណាសា ​​បង្ហាញ​​យន្តហោះ​ដើរ​ដោយ​អគ្គិសនី​​លើក​ដំបូង​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​phonearena