SONY បើក​សម្ពោធ show room តាំង​ផលិតផល​ជា​ផ្លូវការ​នៅ​កម្ពុជា

ក្រុមហ៊ុន SONY សហការ​ជាមួយ​ក្រុមហ៊ុន Sunsimexco Co., Ltd កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ បាន​បើក​សម្ពោធ​ show room  តាំង​ផលិតផល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ក្បែរ​វិមាន​ឯករាជ្យ អគារ​លេខ​១៤១ AE0និង AE1 មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ សម្រាប់​ដាក់​តាំង​បង្ហាញ​គ្រប់​ផលិតផល SONY ដែល​ជា​សុទ្ធ​តែ​ជា​ម៉ាក​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​លើ​គុណភាព និង​សេវាកម្ម។

 

SONY បើក​សម្ពោធ show room តាំង​ផលិតផល​ជា​ផ្លូវការ​នៅ​កម្ពុជា

 

ក្រុមហ៊ុន​បាន​ផ្ដល់​ជូន​ជា​ពិសេស​សម្រាប់​អតិថិជន​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​នេះ ដូចជា បញ្ចុះ​តម្លៃ​រហូត​ដល់ ៥០% លើ​គ្រប់​ផលិតផល​។ អតិថិជន​ដែល​បាន​អញ្ជើញ​មក​ចំនួន ១៦០ នាក់​ដំបូង ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិតផល PlayStation 4 ចំនួន ៥០​គ្រឿង កាស​ម៉ូដែល MDRXB450AP ចំនួន​ ៥០ ​គ្រឿង បាស​ដាក់​តាម​ខ្លួន​មាន wireless និង bluetooth ម៉ូដែល SRS-XB2 ចំនួន​ ៥០ ​គ្រឿង និង​ផលិតផល​ជាច្រើន​មុខ​ផ្សេង​ទៀត។ ចំណែក​ការ​បញ្ចុះ​តម្លៃ​នេះ ក្រៅ​ពី​ផលិតផល​៣​មុខ​ខាង​លើ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ២០១៦។

 

SONY បើក​សម្ពោធ show room តាំង​ផលិតផល​ជា​ផ្លូវការ​នៅ​កម្ពុជា

 

កាន់​តែ​ពិសេស ក្រុមហ៊ុន​ក៏​ចែក​កាដូ​អនុស្សាវរីយ៍​ជូន​ដល់​អតិថិជន​ដែល​ចូលរួម​ទស្សនា​ផលិតផល​នៅ​ show room ក្នុង​ថ្ងៃ​សម្ពោធ​ផង​ដែរ ដែល​កាដូ​មាន​ចំនួន​រហូត​ដល់ ១០០០​កាដូ ខណៈ​ដែល​មាន​អតិថិជន​ចូលរួម​សរុប​ប្រមាណ​ជាង ១០០០​នាក់។

 

លោក តាំង សុធារិទ្ធ តំណាង​ក្រុមហ៊ុន ស៊ុនស៊ីមិចកូ ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល SONY បាន​បញ្ជាក់​ថា ដើម្បី​តបស្នង​ដល់​អតិថិជន​ដែល​គាំទ្រ​ផលិតផល SONY ក្រុមហ៊ុន​នឹង​បន្ត​នាំ​មក​នូវ​កម្មវិធី​ល្អៗ​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ ដូច​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ផ្តល់​ជូន​ជា​ច្រើន​កន្លង​មក។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល SONY សូម​ទាក់ទង​ទៅ​កាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាម​រយៈ​លេខ 023 216 072-073 / 012 873 951៕

 

SONY បើក​សម្ពោធ show room តាំង​ផលិតផល​ជា​ផ្លូវការ​នៅ​កម្ពុជា

 

អត្ថបទ៖ ពាណិជ្ជកម្ម