អ៊ឺរ៉ូ២០១៦៖ អ៊ីតាលី បំបាក់​អំនួត ប៊ែលហ្សិក ២-០

នរណាមិនល្បី ថាក្រុមប៊ែលហ្សិក អាចជាម្ចាស់ជើងឯកអ៊ឺរ៉ុប នៅឆ្នាំ២០១៦នេះ? អ្នកវិភាគ និងអ្នក​តាមដាន​បាល់ទាត់ តែង​តែ​លើក​ឡើងដូច្នេះ។ តែនៅលើទីលានប្រកួត មិនអញ្ចឹងឡើយ ជាពិសេសនៅពេលទៅជួប ជា​មួយ​ក្រុម​អ៊ីតាលី ដែល​ជា​«យក្ស»​មួយ ខាង​បាល់ទាត់ដែរនោះ។ អ៊ីតាលី បានបំបាក់ ប៊ែលហ្សិក ដោយពិន្ទុ២ទល់នឹង០!
អ៊ឺរ៉ូ២០១៦៖ អ៊ីតាលី បំបាក់​អំនួត ប៊ែលហ្សិក ២-០

គ្រាប់បាល់ទីមួយ ដែលកីឡាករ «Giaccherini» របស់ករ្រុមអ៊ីតាលី ទាប់បញ្ចូលទីក្រុមប៊ែលហ្សិក។ (រូបថតទ្វីសធើរ)

គ្រាប់បាល់ទាំងពីរគ្រាប់ របស់ក្រុមជម្រើសជាតិអ៊ីតាលីនោះ ជាថ្វីជើងរបស់កីឡាករ «Giaccherini» នៅ នាទី​ទី៣២ និងកីឡាករ «Pellè» នៅនាទីទី៩៣ ចុងបញ្ចប់នៃការប្រកួត។ នេះជាការប្រកួតទីពីរ ក្នុងយប់ថ្ងៃចន្ទី១៣ ខែមិថុនា សម្រាប់វគ្គជម្រុះ នៃពូល E បន្ទាប់ពីការប្រកួតដំបូង រវាងក្រុមអៀរឡង់ និងក្រុមស៊ុយអែដ កាលពី​រសៀល​ថ្ងៃ​ដដែល។

ចំណុចខ្លាំងរបស់ក្រុមអ៊ីតាលី នៅក្នុងជំនួបជាមួយក្រុមប៊ែលហ្សិកនេះ គឺខ្សែការពារដ៏រឹងមាំ និងខ្សែបម្រើ មាន​ការ​ប្រទាក់ក្រឡាគ្នាល្អ ដែលខុសពីក្រុមប៊ែលហ្សិក ដែលមិនសូវ​គ្រប់គ្រង​បាល់​បាន​ច្រើន និងមានខ្សែ​ការពារ​ដ៏​ទន់​ជ្រាយ។

លទ្ធផលនៃជុំទីមួយ សម្រាប់វគ្គជម្រុះ របស់ពូល E នេះ៖ ក្រុមអ៊ីតាលី បានបីពិន្ទុឡើងមកកាន់លេខរៀងទីមួយ ខណៈក្រុមអៀរឡង់ និងស៊ុយអែដរកបានមួយពិន្ទុ ជាប់លេខពីរនិងលេខបី។ តែក្រុមប៊ែលហ្សិក ដែលគេ​​ឯង​សង្ឃឹម​ថា នឹង​ឈ្នះ​ជា​ជើងឯកសម្រាប់«អ៊ឺរ៉ូ២០១៦»ឆ្នាំនេះ បានទទួលបានសូន្យពិន្ទុ ជាប់លេខបួន។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖