អ៊ឺរ៉ូ២០១៦៖ ហុងគ្រី លត់​​អូទ្រីស​​អតីត​​សម្ព័ន្ធ​ភាព​​របស់​​ខ្លួន ២-០

ក្រុមបាល់ទាត់ជម្រើសជាតិ នៃប្រទេសហុងគ្រី បានវិលត្រឡប់មកក្នុងការប្រកួត ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុបវិញ នា​ឆ្នាំ​នេះ ដោយ​បំបាក់​ក្រុម​ជម្រើស​ជាតិ នៃប្រទេសអូទ្រីស ដែលជាអតីតសម្ព័ន្ធ​មិត្ត​របស់​ខ្លួន ក្នុងពិន្ទុ២ទល់នឹង០។
អ៊ឺរ៉ូ២០១៦៖ ហុងគ្រី លត់​​អូទ្រីស​​អតីត​​សម្ព័ន្ធ​ភាព​​របស់​​ខ្លួន ២-០

គ្រាប់បាល់ទីមួយ របស់ក្រុមកីឡាករហុងគ្រី៖។ (រូបថតទ្វីសធើរ)

ការប្រកួតរវាងប្រទេសជិតខាងទាំងពីរ បានប្រព្រឹត្តិទៅ នៅថ្ងៃអង្គារទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុង​កីឡាដ្ឋាន​នៃក្រុង «Bordeaux» ភាគខាងលិចប្រទេសបារាំង។ ជាការប្រកួតដំបូង សម្រាប់ជុំទីមួយ នៃវគ្គជម្រុះ របស់​ពូល F ដែលជាពូលចុងក្រោយ និងមានបួនប្រទេស៖ ហុងគ្រី អូទ្រីស ព័រទុយហ្គាល និងអាយឡេន។

តាមពិតទៅ មិនមាននរណាម្នាក់រង់ចាំ ពីក្រុមជម្រើសជាតិហុងគ្រីមួយ ដែលត្រូវបានរៀបចំ​យ៉ាង​ល្អ​ដូច្នេះ​ឡើយ៖ ខ្សែការពាររឹងមាំ និងចេះឆ្លៀតឱកាស​វាយលុកយ៉ាងរហ័ស ព្រម​ទាំង​ប្រកប​ដោយប្រសិទ្ធភាព។ នៅ​ពាក់​កណ្ដាលម៉ោងដំបូង ក្រុមអូទ្រីសវិញ មានឱកាសទាត់​បញ្ចូលទី​ជា​ច្រើន តែ​មិនទទួលបានលទ្ធផលអ្វីទេ ដោយ​ត្រូវ​ឆ្លងកាត់ខ្សែការពារហុងគ្រី ជាពិសេសអ្នកចាំទីហុងគ្រី ដ៏​ចាស់​វស្សា។

គ្រាប់បាល់ទាំងពីរ បស់ក្រុមហុងគ្រី រកបានដោយកីឡាករ «Szalai» នៅនាទីទី៦២ និងកីឡាករ «Stieber» នៅ​នាទីទី៨៧។ នៅចំពោះគ្រាប់បាលទាំងពីរនេះ ក្រុមអូទ្រីសមិនមានប្រតិកម្មអ្វី គួរឲ្យកត់សម្គាល់ឡើយ។ ជា​ពិសេស​ទៅទៀតនោះ ក្រុមអូទ្រីសបានថយសមាជិក មកត្រឹមតែ១០នាក់ប៉ុណ្ណោះ នៅក្រោយគ្រាប់បាល់ទីមួយ របស់​ហុងគ្រី (នៅនាទីទី៦៦)។

លទ្ធផលជាបណ្ដោះអាសន្នក្នុងពេលនេះ គឺក្រុមហុងគ្រីបានបីពិន្ទុ ក្រុមអូទ្រីសសូន្យពិន្ទុ។ គេត្រូវនៅរង់ចាំ​ការ​ប្រកួត រវាងក្រុមព័រទុយហ្គាល់ និងក្រុមអាយឡេន នៅយប់នេះ ដើម្បីដឹងពីលទ្ធផលចុងក្រោយ សម្រាប់​ជុំ​ទី​មួយ នៃ​វគ្គ​ជម្រុះបស់ពូល F។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖