អបអរសាទរក្រុមក្រសួងមហាផ្ទៃ ដែលបានលើកពាន ស្រាបៀរលីអូក្នុងការប្រកួត LEO Cup National Volleyball 2016

ភ្នំពេញ៖ បន្ទាប់ពីមានភាពរំភើបភ្ញាក់ផ្អើលជាខ្លាំង ក្នុងអំឡុងពេលការ ប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធី LEO Cup National Volleyball 2016ក្រុមក្រសួងមហាផ្ទៃជាអ្នកទទួលបានជ័យលាភី
ជើងឯកជាមួយទឹកប្រាក់$10,000 និងពានLEO Cup National Volleyball 2016។ 

កម្មវិធីប្រកួតLEO Cup National Volleyball 2016 ដែលចាប់ផ្តើមការប្រកួត នៅថ្ងៃទី 23 ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់វគ្គជម្រុះនៅថ្ងៃទី 22 ខែឧសភា នៅ ខេត្ត សៀមរាប ដែលមានជ្រើសរើសក្រុមខ្លាំងទាំងដប់ មកពីតំបន់ 5 ផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាបដើម្បី ប្រយុទ្ធដណ្តើមជ័យលាភីរបស់ Division B ។ អង្គភាពយោធាការពារកោះ និង ឆ្នេរលេខ 31 បានដណ្តើមជើងឯក ខណៈពេលក្រុមអគ្គស្នងការប៉ូលីស ជាប់លេខ 2 ក្នុងអំឡុងពេលការប្រយុទ្ធកាលពីថ្ងៃទី 12 ខែមិថុនា នៅពហុកីឡដ្ឋានអូឡាំ ពិក ។ ហើយក្រុម ទាំងពីរនេះត្រូវបានជម្រុះដើម្បីចូលរួមការប្រកួតរបស់ Division A ដែលជា អ្នកវគ្គផ្តាច់ព្រ័ត្រ។

ទន្ទឹមនឹងនេះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រDivision A មានប្រាំមួយក្រុម ដែលជាក្រុម ល្អបំផុតកាលពីឆ្នាំមុន មានដូចជាក្រុមកីឡាករ ខេត្តព្រៃវែង ក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម បញ្ជាការដ្ឋានអង្គ រក្ស A ខេត្តបាត់ដំបង ក្រុមកងពលធំអន្តរាគមន៍លេខ 3 និងក្រុមដែលឈ្នះ 2 ក្រុមទៀត ដែលមកពី Division B ដែលបានប្រកួតកាលពីថ្ងៃទី 19 ខែមិថុនា នៅពហុកីឡដ្ឋាន អូឡាំពិក។

បន្ថែមលើពានរង្វាន់ ក្រុមនីមួយៗក៏ទទួលបានរង្វាន់ជាទឹកប្រាក់ដូចជា៖ (ឈ្មោះក្រុម) ជាប់ចំណាត់ថ្នាក់លេខ 4 ទទួលបាន $1,000; (ឈ្មោះក្រុម) ជាប់ចំណាត់ថ្នាក់លេខ 3 ទទួលបាន $2,000; (ឈ្មោះក្រុម) ជាប់ចំណាត់ថ្នាក់លេខ 2 ទទួលបាន $3,000 និង ក្រុមម្ចាស់ជើងឯក (ឈ្មោះក្រុម) ទទួលបានទឹកប្រាក់ $10,000 និងពានLEO Cup National Volleyball 2016 ។ ក្រុមបាល់ទះ និងអ្នកគាំទ្រទាំងអស់នៅ ពហុកីឡដ្ឋាន អូឡាំពិក ក៏ទទួលបាននូវភាពសប្បាយរីករាយជាមួយការប្រគំតន្ត្រី ដ៏អស្ចារ្យពីតារា ចម្រៀង មាស សុខសោភា។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះអ្នកតំណាងរបស់ស្រាបៀរលីអូ បានសម្តែងនូវ មោទនភាពចំពោះសមត្ថភាព ដ៏មិនគួរឲ្យជឿរបស់ក្រុមនីមួយៗថា “ក្រុម Division A និងក្រុម Division B លេងបានល្អ បំផុតក្នុងការ ប្រកួតបាល់ទះវគ្គផ្តាច់ព្រ័ត្រ ហើយ ឃើញថាមានអ្នកគាំទ្រអបអរពួកគេហ៊ូរយ៉ាងខ្លាំង។ នេះគឺជា ភាពអស្ចារ្យដែលបង្ហាញពី ជំនាញ និងទេពកោសល្យក្នុងលេងបាល់ទះ ហើយយើង សង្ឃឹមថា ការប្រកួតពាន រង្វាន់ស្រាបៀរ LEO នេះនឹងជំរុញឲ្យ យុវជនកម្ពុជា កាន់តែចូលចិត្តបាល់ទះ និងជំរុញ ស្មារតី និងឧត្តមភាពនៃការសហការជា ក្រុម ទាំងការប្រកួតកម្រិតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ”។

ជាចុងក្រោយអ្នកតំណាងក្រុមហ៊ុន ក៏សូមអរគុណដល់សហព័ន្ឋកីឡាបាល់ទះកម្ពុជាដែលតែងតែចូលរួមសហការណ៍ ជាមួយក្រុមហ៊ុនរហូតមក និងសូមអរគុណដល់ក្រុមកីឡាករទាំងអស់ ដែលខំប្រឹងអស់ពីសមត្ថភាព ក្នុងការប្រកួត និងទស្សនិកជនទាំងអស់ដែលចូលរួមគាំទ្រការប្រកួតនេះ ក៏ដូចជាចូលរួមជាមួយភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល ជាមួយស្រាបៀរលីអូ។    

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត