បារាំង និងស្វ៊ីស ទៅវគ្គបន្ត ខណៈអាល់បានី ត្រូវរង់ចាំអ៊ុតពូលផ្សេងទៀត

ខ្សែបម្រើ Paul Pogba បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ខណៈដែលក្រុមម្ចាស់ផ្ទះបារាំង បានបញ្ចប់ដោយការឈរលេខមួយក្នុងពូល A នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងទីក្រុង Lille កាលពីថ្ងៃអាទិត្យ។

france-switzerland

ការប្រកួតនៅលើទីលានដែលគ្មានស្តង់ដារ ដែលបានធ្វើឲ្យអាវរបស់ក្រុមជម្រើសជាតិស្វ៊ីសរហែក និងធ្វើឲ្យបាល់ផ្ទុះ បានបញ្ចប់ក្នុងលទ្ធផលស្មើដើម្បីធ្វើឲ្យក្រុមជម្រើសជាតិស្វ៊ីស ចូលរួមជាមួយនឹងក្រុមបារាំង របស់លោក Didier Deschamps ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ ប៉ុន្តែ Pogba ដែលត្រូវបានរំខានដោយភាពចម្រូងចម្រាស់ជុំវិញការប្រើកាយវិការមិនសមរម្យមួយនៅមុនពេលការប្រកួតនោះ បានបំពេញតួនាទីយ៉ាងល្អ តាមរយៈការស៊ុតបាល់ប៉ះទៅនឹងបង្គោលទី២ដង ខណៈដែលខ្សែបម្រើបម្រុង Dimitri Payet របស់បារាំង ក៏មានឱកាសរកគ្រាប់បាល់ជិតបញ្ចប់ការប្រកួតផងដែរ។

ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Armando Sadiku បានរកគ្រាប់បាល់បញ្ចូលទីជាលើកទីមួយរបស់អាល់បានី ក្នុងយុទ្ធនាការដ៏ធំមួយ ក្នុងពេលពួកគេបានកត់ត្រាជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិរូម៉ានី កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាធ្វើឲ្យក្តីសង្ឃឹមនៃការឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ Euro ឆ្នាំ២០១៦។ Sadiku បានតែតបាល់បំប៉ោងសំណាញ់ទីគ្រាប់បាល់តែមួយគ្រាប់នោះនៅនាទី ទី៤៣ ក្នុងទីក្រុង Lyon ដើម្បីជួយឲ្យក្រុមជម្រើសជាតិអាល់បានី ប្រឈមមុខនឹងការរង់ចាំដោយអន្ទះសារ ក្នុងការមើលថា ពួកគេអាចឆ្លងផុតពូល A ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមឈរលេខ៣ដែលមានពិន្ទុខ្ពស់ជាងគេបំផុត ឬយ៉ាងណា៕

ប្រភពព័ត៌មាន៖ Channel News Asia

  • បារាំង និងស្វ៊ីស ទៅវគ្គបន្ត ខណៈអាល់បានី ត្រូវរង់ចាំអ៊ុតពូលផ្សេងទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កីឡា