Weiss ជឿជាក់ថា ស្លូវ៉ាគី អាចផ្តួលអង់គ្លេស ពេលនៅរាត្រីនេះ

ខ្សែប្រយុទ្ធអន្តរជាតិស្លូវ៉ាគី Vladimir Weiss កំពុងតែលើកទឹកចិត្តឲ្យប្រទេសរបស់គេផ្តួលក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ពូល B ដ៏សំខាន់របស់ពួកគេ នៅរាត្រីនេះ។ ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅរាត្រីថ្ងៃចន្ទនេះ ក្នុងទីក្រុង Saint-Etienne ខណៈដែលទាំងអស់គ្លេស និងស្លូវ៉ាគី នឹងសម្លឹងរកការកក់កៅអីមួយក្នុងវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការនេះ។

SLOVAKIA_VS_ENGLAND

Weiss បានឲ្យដឹងថា៖ «យើងបានផ្តួលក្រុមខ្លាំងៗជាច្រើនកាលពីមុន ហើយប្រសិនបើយើងលេងអស់ពីសមត្ថភាពរបស់យើង យើងអាចផ្តួលក្រុមណាទាំងអស់ សូម្បីតែក្រុមអង់គ្លេស»។ ការបញ្ចប់ក្នុងលទ្ធផលស្មើនឹងអាចនឹងគ្រប់គ្រាន់សម្រាប់សម្រាប់ក្រុមទាំងពីរក្នុងការឈានទៅវគ្គបន្ត ប៉ុន្តែ ការបរាជ័យបរាជ័យ សម្រាប់ក្រុមណាមួយ អាចនឹងធ្វើឲ្យពួកគេប្រឈមមុខនឹងការធ្លាក់ចេញ។ ទាំងស្លូវ៉ាគី និងអង់គ្លេស នឹងឈានទៅកាន់ការប្រកួតនេះជាមួយនឹងការជឿជាក់ខ្ពស់ដូចគ្នា ក្រោយពីក្រុមទាំងពីរសុទ្ធសឹងបានទទួលជ័យជម្នះក្នុងការប្រកួតជុំទី២របស់ពួកគេក្នុងលទ្ធផល ២-១ នៅពេលអង់គ្លេស ប៉ះជាមួយនឹងជម្រើសជាតិវេលស៍ ហើយស្លូវ៉ាគីរបស់ Weiss ប្រកួតជាមួយនឹងរុស្ស៊ី។

Slovakia-1-Weiss

Weiss បានឲ្យដឹងថា៖ «ការទទួលជ័យជម្នះជាមួយនឹងរុស្ស៊ី ផ្តល់ឲ្យយើងនូវការជឿជាក់ខ្ពស់មុននឹងឈានទៅកាន់ការប្រកួចុងក្រោយក្នុងពូល។ យើងត្រូវតែឈ្នះ ហើយយើងពិតជារីករាយណាស់ដែលយើងបានទទួលជ័យជម្នះ»។ ក្រោយពីការប្រកួតវគ្គចែកពូលពីរលើក អង់គ្លេស មាន៤ពិន្ទុ ដោយឈរលេខ១ក្នុងពូលជាបណ្តោះអាសន្ន ខណៈដែលស្លូវ៉ាគី ឈរលេខ៣ដោយមាន៣ពិន្ទុ ក្រោយពីចាញ់ ២-១ ពេលជួបក្រុមជម្រើសជាតិវេលស៍ នៅមុនពេលផ្តួលរុស្ស៊ី ២-១។ សម្រាប់ការជួបគ្នាតែ៣លើករវាងក្រុមទាំងពីរ អង់គ្លេស បានយកឈ្នះលើស្លូវ៉ាគី ទាំងបីលើក ដោយការជួបគ្នាលើកចុងក្រោយកាលពីឆ្នាំ២០០៩ អង់គ្លេស បានយកឈ្នះ ៤-០៕