សំ វ៉ាន់ដេត ​គិត​ថា​ប៉ះ​បឹង​កេត​ថ្ងៃ​ពុធ​នេះ ​នឹង​ពិបាក​បំផុត

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​យល់​ឃើញ​ថា​ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ​ជាមួយ​បឹង​កេត​អង្គរ គឺ​ជា​ប្រកួត​តឹងតែង​ខ្លាំង​បំផុត​សម្រាប់​ក្រុម​របស់​ខ្លួន​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

សំ វ៉ាន់ដេត ​គិត​ថា​ប៉ះ​បឹង​កេត​ថ្ងៃ​ពុធ​នេះ ​នឹង​ពិបាក​បំផុតលោក សំ វ៉ាន់ដេត

 

“វា​ពិត​ជា​ពិបាក ហើយ​ក៏​ជា​ប្រកួត​ស្វិតស្វាញ​មួយ​របស់​ក្រុម​ទាំង​ពីរ។ ​បឹង​កេត​មាន​កីឡាករ​ល្អ លេង​នៅ​ជម្រើស​ជាតិ​ច្រើន ដូច្នេះ​ពួកគេ​នឹង​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន។ ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ខ្លួន​រួច​រាល់​ហើយ​ដែរ​សម្រាប់​ការ​ប្រកួត​ធំ​នៅ​ថ្ងៃ​ពុធ​នេះ”។ សំ វ៉ាន់ដេត ​បញ្ជាក់​ជំហរ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ។

 

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត​អង្គរ​នៅ​ពាន​រង្វាន់ Hun Sen Cup ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ ដោយ​កាល​នោះ​បឹង​កេត​ឈ្នះ​ដោយ​លទ្ធផល ៥-១ ។ ខណៈ​ដែល​ប្រកួត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ​គ្រូ​បង្វឹក​បឹង​កេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា ​ក៏​បាន​មាន​សង្ឃឹម​ច្រើន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ។

 

ជំនួប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​បឹង​កេត​អង្គរ​នៅ​ថ្ងៃ​ពុធ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ​នា​កីឡដ្ឋាន​ស្ដាត​ចាស់៕

 

អត្ថបទ៖ មុន្នី រម្យ