ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​ ​ឲ្យ​​ថ្លៃ​ Higuain ​ជិត​៧០​លាន​ដុល្លារ

ក្រុម​ខ្លាំង​អេស្ប៉ាញ Atletico Madrid ​បាន​ដេញ​ថ្លៃ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន ចង់​​នាំ​​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​​ជម្រើស​ជាតិ​​អាហ្សង់ទីន​ Gonzalo Higuain ​របស់​ក្រុម​ Napoli។

 

ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​ ​ឲ្យ​​ថ្លៃ​ Higuain ​ជិត​៧០​លាន​ដុល្លារ

Gonzalo Higuain ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​អាហ្សង់ទីន​

 

​តាម​សារព័ត៌មាន​កូឡុំប៊ី និង​ Corriere dello Sport ​របស់​អ៊ីតាលី បាន​ឲ្យ​ដឹង​ថា ​អ្នកចាត់ការ​​សញ្ជាតិ​អាហ្សង់ទីន​ Diego Simeone ​​របស់​ក្លឹប​ Atletico បាន​​ឲ្យ​ថ្លៃ​ ៦០​លាន​អឺរ៉ូ (ជាង​៦៨​លាន​ដុល្លារ) និង​ថែម​​ខ្សែ​បម្រើ​ Matías Kranevitter ​ម្នាក់​ទៀត​ ដើម្បី​នាំ​យក​ ​Higuain ទៅ​កីឡដ្ឋាន​ Vicente Calderón។

 

យ៉ាងណាក្ដី ​ម្ចាស់​ក្លឹប​ Napoli ​លោក​ Aurelio De Laurentiis ​មិន​ចង់​លក់​ខ្សែ​ប្រយុទ្ធ​ឆ្នើម ដែល​ស៊ុត​បាន​​៣៦​គ្រាប់​ នៅ​ Serie A ​​រដូវ​កាល​មុន​រូប​នេះ​ទេ ហើយ​លោក​​​​​គ្រោង​នឹង​បន្ត​កុងត្រា​របស់​គេ បន្ថែម​​ពី​កុងត្រា​ចាស់​ ដែល​ផុត​កំណត់​នៅ​ឆ្នាំ​២០១៨ ទៀត​ផង។

 

ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​ ​ឲ្យ​​ថ្លៃ​ Higuain ​ជិត​៧០​លាន​ដុល្លារ

 

ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​ ​ឲ្យ​​ថ្លៃ​ Higuain ​ជិត​៧០​លាន​ដុល្លារ

 

ម្ចាស់​ក្លឹប​រូប​នេះ ធ្លាប់​ប្រាប់​ដល់​ La Repubblica ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា៖ “Higuain ​នឹង​មិន​ចាក​ចេញ​ពី​ Napoli ទេ។ គាត់​នឹង​រង់ចាំ​រហូត​ដល់​ចប់​ Copa America ​មុន​ពេល​គាត់​ប្រាប់​យើង ពី​អ្វី​ដែល​គាត់​ចង់​បាន។ គាត់​អាច​នឹង​មាន​អារម្មណ៍ ចង់​ចាក​ចេញ​ទៅ​កន្លែង​ផ្សេង ​ដើម្បី​លុយ ប៉ុន្តែ​​គាត់​ដឹង​ថា គាត់​អាច​នឹង​ក្លាយ​ជា​​វីរបុរស​ជា​ច្រើន​ឆ្នាំ​នៅ​ទីនេះ ហើយ​គាត់​ដឹង​ថា ខ្ញុំ​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English

  • ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​ ​ឲ្យ​​ថ្លៃ​ Higuain ​ជិត​៧០​លាន​ដុល្លារ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កីឡា