កម្មវីធីចាប់រង្វាន់អាហារូបករណ៍ ថ្នាំដុសធ្មេញ Colgate លើកទី១នៅផ្សារទំនើប CityMall រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Colgate បានប្រកាសយុទ្ធនាការណ៍អាហារូបករណ៍ថ្នាក់ជាតិ របស់ខ្លួនជាដំបូងនៅ ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៦។

យុទ្ធនាការណ៍នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស មាតាបិតាដែលធ្លាប់តែបារម្ភពីការសិក្សារបស់កូនៗ និងសិស្សានុសិស្ស ដែលកំពុងតែបារម្ភពីការសិក្សារបស់ខ្លួន ឥឡូវនេះនឹងមាន ឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប 180លានរៀល។ គោលបំណងរបស់ក្រុមហ៊ុន Colgate នៅក្នុង យុទ្ធនាការណ៍នេះគឺដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជា ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។

ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ដែលមានតម្លៃសរុប 180លានរៀលនេះក្រុមហ៊ុន Colgate មានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ ធ្វើការចំណាយ ទៅលើការសិក្សារបស់កូនៗ សំម្ភារ:សិក្សា ឬជំនាញផ្សេងៗ ដូចជាជំនាញភាសារជាដើម។

កម្មវីធីអាហារូបករណ៍នេះចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា រហូតដល់ថ្ងៃទី 15 ខែកក្កដាឆ្នាំ 2016។ ក្រុមហ៊ុន Colgate បានរៀបចំកម្មវិធីចាប់រង្វាន់អាហារូបករណ៍ លើកដំបូងរបស់ខ្លួន នៅផ្សារទំនើប City Mall និងបានរកឃើញអ្នកឈ្នះរង្វាន់ ចំនួន12រូប រួចមកហើយ។ នៅក្នុងកម្មវីធីនេះ ក៏មានការផ្តល់ជូនផលិតផលថ្នាំដុសធ្មេញ Colgate ដោយឥតគិតថ្លៃ រីករាយជាមួយល្បែង កំសាន្តសប្បាយៗជាច្រើននិងការលក់ជូនពិសេសដល់អតិថិជន ផងដែរ។
កុំអោយឱកាសឈ្នះរង្វាន់នេះ រំលងអោយសោះ! រង្វាន់អាហារូបករណ៍ 24រង្វាន់ ផ្សេងទៀត កំពុងរងចំាអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 31 ខែកក្កដាឆ្នាំ 2016 នៅផ្សារទំនើបអ៊ីអនម៉ល។

លោកអ្នកអាចចូលរួមដោយសរសេរឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន លើសំបកកញ្ចប់ថ្នាំដុសធ្មេញ Colgate រួចយកទៅដាក់ក្នុងធុងឆ្នោត ឬផ្ញើរសារ Colgate99 ទៅលេខ 010 203 003។ សម្រាប់ព័ត៌មានបន្ថែមសូមមើលលើសំបកកញ្ចប់ថ្នាំដុសធ្មេញ Colgate ឬទំនាក់ទំនង់ទៅលេខ 017 891 000។

ក្រុមហ៊ុន Colgate សន្យានឹងបន្តផ្តល់យុទ្ធនាការអាហារូបករណ៍នេះ ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជា ឲ្យមានការអប់រំកាន់តែ ប្រសើរនិងមានអនាគតរុងរឿង។
Colgate ថ្នាំដុសធ្មេញលេខ1 ណែនាំដោយទន្តពេទ្យ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវីធីចាប់រង្វាន់អាហារូបករណ៍ ថ្នាំដុសធ្មេញ Colgate លើកទី១នៅផ្សារទំនើប CityMall រាជធានីភ្នំពេញ

កម្មវីធីចាប់រង្វាន់អាហារូបករណ៍ ថ្នាំដុសធ្មេញ Colgate លើកទី១នៅផ្សារទំនើប CityMall រាជធានីភ្នំពេញ

កម្មវីធីចាប់រង្វាន់អាហារូបករណ៍ ថ្នាំដុសធ្មេញ Colgate លើកទី១នៅផ្សារទំនើប CityMall រាជធានីភ្នំពេញ