ក្រុមចោរ​៣នាក់ ប្លន់ម៉ូតូកង់បីបានសម្រេច នៅក្រោយវត្តសន្សំកុសល

(ភ្នំពេញ)៖ នេះអាចជាករណីប្លន់មួយដែលស្ទើរតែមិនធ្លាប់មាន គឺមានក្រុមជនសង្ស័យបីនាក់ បានហៅម៉ូតូកង់បី ពីម្តុំវិមានឯករាជ្យ យកមកប្លន់នៅខាងក្រោយ វត្តសន្សំកុសល នាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានក្រុមជនសង្ស័យ០៣នាក់ បានហៅកង់បីរបស់គាត់ ជិះមកពីម្តុំវិមានឯករាជ្យ មកវត្តសន្សំកុសល លុះជិះមកដល់ក្រោយវត្តសន្សំកុសល ត្រង់ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលជាកន្លែងស្ងាត់ជនសង្ស័យទាំង៣នាក់ ក៏ធ្វើសកម្មភាពយកខ្សែរឹតកជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បីពីក្រោយ រួចយកកង់បីដែលប្លន់បាននោះ គេចខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍បឹងទំពុនទាំងស្តាយម៉ូតូកង់បី របស់គាត់តែប៉ុណ្ណោះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីខាងលើនេះដែរ  ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ចម្ងាយ ៥០០ម៉ែត្រ ពីភូមិ ភ្លាមនោះបុរសជាអ្នកបើកម៉ូតូ បានដកកូនសោរម៉ូតូ រួចរត់កាត់វាលស្រែ បានប្រហែល៥០ម៉ែត្រ បងស្រីក៏ស្រែកថា កំាភ្លើងជ័រ រួចក៏រត់បកមកវិញ ក៏ត្រូវក្រុមចោរបាញ់ ពីរគ្រាប់បណ្តាលឲ្យរបួស រួចប្លន់យកម៉ូតូ ទៅដោយសុវត្ថិភាព។ឮ

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៤ ចេញមកពីធ្វើការ នៅរោងចក្រកាត់ដេរ ផ្សារត្រាច ខេត្ដកំពង់ឆ្នាំង ជិះតាមផ្លូវលេខ៤៤ បត់ចូលផ្លូវលំ សំដៅទៅផ្ទះនៅ ភូមិទួលពង្រ ឃុំព្រះស្រែ បានឃើញម៉ូតូ ពីរគ្រឿង ម៉ាកសេ ១២៥ ជិះគ្នា ៤នាក់ ស្លៀក ពាក់ស៊ីវិល ជិះតាមពីក្រោយរហូត មកដល់ចំណុច កើតហេតុខាងលើ ម៉ូតូទាំង ២គ្រឿងបានជិះគៀប ម៉ូតូជនរងគ្រោះ ស្រែកឲ្យឈប់ ហើយបានបាញ់គំរាម២គ្រាប់។

អាជ្ញាធរមូលដ្ឋានបានបន្តទៀតថា ពេលនោះ ឈ្មោះ នូ រដ្ឋា ប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកម៉ូតូ បានផ្ដួលម៉ូតូ និងបាន ដកកូនសោម៉ូតូ រត់កាត់វាលស្រែ បានចំងាយ ៥០ម៉្រែត បងស្រីដែលជិះមកជាមួយ ត្រូវបានជនល្មើស ចាប់ច្របាច់ករ រាវរកសម្ភារៈផ្សេងៗ រួចយកទូរស័ព្ទដៃ ១គ្រឿងពីបងស្រី ឈ្មោះ នូ រតនា គ្រានោះបងស្រីបាន ស្រែកហៅប្អូនប្រុស ឲ្យរើសយកដុំថ្ម មកគប់ពួកចោរ ថាកាំភ្លើងជ័រ មិនមែនជាកាំភ្លើងមែនទែនទេ ប្អូនប្រុស បានរត់មកវិញ ក៏ត្រូវក្រុមជនល្មើស បាញ់ចំនួន ២ គ្រាប់ទៀត បណ្ដាលឲ្យត្រូវ របួសប្រអប់ដៃទាំងសងខាង។

បើតាមការបញ្ជាក់ពីសាក្សី ក្រោយពីបាញ់រួច ក្រុមចោរទាំងបួននាក់ យកអាវុធវាយ បំបែកក្បាលម៉ូតូ ដើម្បីកាត់ខ្សែភ្លើង រួចជិះគេចខ្លួន ទៅទិសខាងត្បូង សំដៅមកផ្លូវលេខ៥១ ដោយសុវត្ថិភាព។ ចំណែកជនរងគ្រោះ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកឧដុង្គ ព្យាបាលបន្ដ បច្ចប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ដ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមចោរ​៣នាក់ ប្លន់ម៉ូតូកង់បីបានសម្រេច នៅក្រោយវត្តសន្សំកុសល

ក្រុមចោរ​៣នាក់ ប្លន់ម៉ូតូកង់បីបានសម្រេច នៅក្រោយវត្តសន្សំកុសល

ក្រុមចោរ​៣នាក់ ប្លន់ម៉ូតូកង់បីបានសម្រេច នៅក្រោយវត្តសន្សំកុសល

ក្រុមចោរ​៣នាក់ ប្លន់ម៉ូតូកង់បីបានសម្រេច នៅក្រោយវត្តសន្សំកុសល