ហ៊ានដេញ​មន្ត្រី២​រូប​​​ឱ្យ​ចេញ​ពី​ដី​រដ្ឋ ប្រៀប​ដូច​បោះ​សន្ទូច​​រំលងភ្នំ​

រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​មន្ត្រី​រតនាគារ​២​រូប​ដែល​រស់នៅ​លើ​ដី​រដ្ឋ​ជិត​៣០​ឆ្នាំ​មក​ហើយ​ឱ្យ​ចាកចេញ របស់​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកោះកុង​ដែល​ឆ្លើយ​ថា ជា​គោលការណ៍​ក្រសួង​នោះ ការ​ពិតជា​គោលការណ៍​លោក​ប្រធាន​ខ្លួនឯង​សោះ ព្រោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អត់​បានដឹង​ពី​បញ្ហា​ទាំងនេះ​ឡើយ ទើបតែ​ដឹង​បន្ទាប់​ពី​កោះសន្តិភាព​បាន​ទម្លាយ​រឿង​អាស្រូវ​​នេះ ។

ហេតុ​ដែល​ហ៊ាន​និយាយ​ដូច្នេះ ព្រោះថា បន្ទាប់​ពី​រឿងអាស្រូវ​នេះ ត្រូវ​បាន​បែកធ្លាយ​ដឹង​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ​ភ្លាម លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​អគ្គលេខាធិការ​រង​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​ថា តើ​ករណី​បណ្ដេញ​មន្ត្រីរ​នាគារ​២​រូប ដែល​រស់នៅ​លើ​ដី​រដ្ឋ​ជិត​៣០​ឆ្នាំ​នេះ ពិត​ឬ​ក៏​មិន​ពិត ហើយ​លោក​អគ្គលេខាធិការ​រង​រូប​នោះ ក៏​បាន​ទំនាក់ទំនង​មក​លោក​ប្រធាន​រតនាគារ​ខេត្តកោះកុង ដែល​ជា​អាណាព្យាបាល​របស់​មន្ត្រី​ទាំង​២​រូប​ភ្លាម​ដែរ ។

មិនតែប៉ុណ្ណោះ លោក​អគ្គលេខាធិការ​រង​ក៏​បាន​ជួប​ផ្ទាល់​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រី​ដែល​កំពុង​ទទួល​រង​ការ​បណ្ដេញ​ឱ្យ​ចាកចេញ​ទាំង​២​រូប និង​បាន​សាកសួរ​ដឹង​រឿង​ពិត​ទាំ​អស់នេះ​ហើយ​ដែរ ។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅលើ​សារព័ត៌​មាន​​ «កោះសន្តិភាព» ។