ទុស្សេ​ចរន្ត​ឆាប​ឆេះ​តូប​អាជីវ​ករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ តូប​អាជីវ​ករ​ខ្មែរ​ចំនួន​៦ ត្រូវ​បាន​អគ្គិ​ភ័យ​ឆាប​ឆេះ​ដោយ​សារ​ទុស្សេ​ចរន្ត និង​បង្ក​ការភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ជាង​១២​រំលងអធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៦ នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រេះ​កែវ ។

តូប​ដែល​ឆាប​ឆេះ​ទាំង​នេះ លក់​គ្រឿង​ដែក, កាបូប, ឆ័ត្រ, ស្រោម​ជើង និង​ទ្រនាប់​ជើង ។

ប្រភព​ថា ពេល​ហេតុ​ការណ៍​កើត​ឡើង​អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ថៃ​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ជា​​ច្រើន​គ្រឿង ដើម្បី​បាញ់​ពន្លត់ ។ មក​ទល់​ពេល​នេះ គេ​មិន​អាច​រក​ការ​បំភ្លឺ​ពី​ម្ចាស់​តូប​រង​គ្រោះ​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​​របាយ​ការណ៍​បឋម​របស់​សមត្ថ​កិច្ច​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ប្រាប់​ថា តូប​ដែល​ឆាប​ឆេះ​នោះ​មាន​៣​តូប​ធំ​ស្មើ​នឹង​៦​តូប​តូច ហើយ​គិត​ជា​ទឹក​ប្រាក់​ប្រហែល​ជិត​៣​លាន​បាត​ប្រាក់​ថៃ ហើយ​ថា អគ្គិភ័យ​បាន​រលត់​ទៅវិញ​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ។ ប្រភព​ដដែល​ថា ទីតាំង​ឆាប​ឆេះ​កន្លង​មក ក៏ធ្លាប់​ឆាប​ឆេះ​ម្តង​ដែរ ។