ទីបំផុត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី 2 រកឃើញ​ហើយ ​(​មាន​វីដេអូ​)

6 Videos


ទីបំផុត ក្រោយការតស៊ូប្រឡងប្រជែងអស់រយៈពេលជាច្រើនខែក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 2 បេក្ខជន ថែល ថៃ នៅរាជធានីភ្នំពេញ បានឈ្នះជ័យលាភីពានឯកពីកម្មវិធីនេះហើយ ។ នៅមុនការប្រកាសលទ្ធផល បេក្ខជន បេក្ខនារី Top 4 ដែលមានលោក ឃី សុឃុន លោក ថែល ថៃ កញ្ញា ឈីន រតនៈ និង កញ្ញា សាន ស្រីឡៃ ត្រូវបានតម្រូវឲ្យបកស្រាយបទចម្រៀងចំនួន 3 ជុំ ស្មើនឹង 3 បទ រៀងៗខ្លួន ។

P9

ឆ្លងកាត់ការបញ្ចេញសមត្ថភាពអស់ 3 ជុំ ពីកម្មវិធីបានតម្រូវឲ្យបេក្ខជន បេក្ខនារី Top 4 បកស្រាយនូវបទចម្រៀងប្លែកៗពីគ្នា ពោលគឺមានទាំងបទប្រភេទរ៉ក់ ប្រភេទមនោសញ្ចេតនា និង ប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ ដោយក្នុងនោះក៏មានការបកស្រាយជាមួយគ្រូបង្វឹកតាមក្រុមនីមួយៗផងដែរ ដើម្បីធ្វើតេស្តិ៍ចុងក្រោយឲ្យមហាជនសម្រេចលើជោគវាសនារបស់បេក្ខជន ។ ជាលទ្ធផលបេក្ខជន ថែល ថៃ កូនក្រុម ឱក សុគន្ធកញ្ញា នៅរាជធានីភ្នំពេញ បានយកឈ្នះលើបេក្ខជន 3 រូបទៀត តាមរយៈការបោះឆ្នោតគាំទ្រដោយសំឡេងពីមហាជនច្រើនជាងគេ ។

ទីបំផុត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី 2 រកឃើញ​ហើយ ​(​មាន​វីដេអូ​)

ជាម្ចាស់ជ័យលាភីពានឯក បេក្ខជន ថែល ថៃ បានទទួលប្រាក់រង្វាន់ពីកម្មវិធីចំនួន 100 លានរៀល រង្វាន់ពីម្ចាស់ឧបត្ថម្ភកម្មវិធីគឺស្រាបៀរកម្ពុជាចំនួនទឹកប្រាក់ 2000 ដុល្លារ ព្រមជាមួយនឹងស្រាបៀរកម្ពុជា 10 កេស ជាមួយគ្នានោះដែរ លោក អ៊ឹង ឆៃងួន អគ្គនាយកស្ថានីយទូរទស្សន៍ហង្សមាសក៏បានផ្តល់ប្រាក់រង្វាន់ 1000 ដុល្លារ ព្រមទាំងក្លាយជាតារាចម្រៀងចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសផងដែរ ។ ដោយឡែកបេក្ខជន 3 រូបទៀតគឺ ឃី សុឃុន សាន ស្រីឡៃ និង ឈីន រតនៈ ទទួលបានប្រាក់លើកទឹកចិត្តពីម្ចាស់ឧបត្ថម្ភកម្មវិធីស្រាបៀរកម្ពុជា 2000 ដុល្លារ ស្រាបៀរកម្ពុជា 10 កេស និង ទឹកប្រាក់ 1000 ដុល្លារ ពីលោក អ៊ឹង ឆៃងួន អគ្គនាយកស្ថានីយទូរទស្សន៍ហង្សមាស ៕ សាកល

ទីបំផុត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី 2 រកឃើញ​ហើយ ​(​មាន​វីដេអូ​)
ទីបំផុត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី 2 រកឃើញ​ហើយ ​(​មាន​វីដេអូ​)
ទីបំផុត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី 2 រកឃើញ​ហើយ ​(​មាន​វីដេអូ​)
ទីបំផុត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី 2 រកឃើញ​ហើយ ​(​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត