អស់​អី​និយាយ ! ចងក​ស្លាប់​ក្នុង​បន្ទប់​ឃុំឃាំង

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ចងក​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​បណ្ដោះអាសន្ន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដោយ​មិនដឹង​មូលហេតុ​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា​ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ា សាន់ ហៅ ហូ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ឆបោក បាន​យក​ខោជើងវែង​ចងក​សម្លាប់​ខ្លួន​នឹង​ចម្រឹង​បង្អួច​បន្ទប់​ឃុំឃាំង​ស្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ចងក​សម្លាប់​ខ្លួន សមត្ថកិច្ច​ប្រចាំការ​បានឃើញ​ទាន់ក៏​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ តែ​យឺត​ពេល​ទៅ​ហើយដោយ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជិ​វិត​បាត់​ទៅ​ហើយ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕