លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….

6 Videos


សម្រាប់ទស្សនិកជន ដែលស្នេហាវិស័យសិល្បៈប្រហែលជាគិតថា អតីតតារាសម្តែងនិងជាពិធីការីនីដែលមានសាច់សខ្ចី លី ម៉ារីណា ប្រហែលជាសោយសុខនៅសហរដ្ឋអាេមរិកហើយមើលទៅ ? តែការពិតមិនដូចជា អ្វីដែលអ្នករាល់គ្នាគិតនោះទេ លី ម៉ារីណា បានលួចមករស់នៅស្រុកខ្មែរស្ងាត់ៗអស់រយៈពេលជាង ៦ ខែមកហើយ ថែមទាំងបានបង្កើតមុខរបររកស៊ីផងដែរ ។ រហូតមានពត៌មានថា នាង និង ស្វាមីមានបញ្ហា និង គ្នា ។

P9

រាល់ពេលមានពិធីជួបជុំមិត្តភក្តិសិល្បៈ លី ម៉ារីណា តែងតែមានវត្តមានជានិច្ច នាងថែមទាំងរក្សាភាពរួសរាយ របស់ខ្លួនពីមុនមកយ៉ាងម៉េចគឺរក្សានៅដូចដើម ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើត បញ្ញា សិទ្ធ ស្រាប់ លី ម៉ារីណា នៅតែ ស្រស់ស្រាយនិងរាប់អានជាមួយមិត្តភក្តិសិល្បៈស្រករមុននិងស្រករក្រោយដូចដើម ។

លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….

ស្របពេលដែល លី ម៉ារីណា បានចំណាយពេលវេលាយ៉ាងយូរនៅស្រុកខ្មែរ ក៏មានលេចលីឺពត៌មានថា លី ម៉ារីណា មានបញ្ហាជាមួយស្វាមី ។ លី ម៉ារីណា បញ្ជាក់ប្រាប់ថា ស្វាមីរបស់នាង ទើបតែត្រឡប់ទៅអាេមរិកវិញ កាលពីសប្តាហ៍មុន ចំណែកនាង បន្តនៅស្រុកខ្មែរជាបន្តទៀត ពីព្រោះនាងត្រូវមើលការងាររកស៊ីនៅស្រុកខ្មែរ ក្រុមគ្រួសាររបស់នាងនៅល្អនិងគ្នាដូចដើម មិនមានបញ្ហាអ្វីនឹងគ្នាទេ ។

លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….

ចុងក្រោយ លី ម៉ារីណា ថែមទាំងបង្ហើបប្រាប់ថា នាងស្រលាញ់ស្រុកខ្មែរ ហើយក៏មិនចង់ត្រឡប់ទៅអាមេរិកវិញដែរ ។ ថ្វីត្បិតតែចំណាយពេលវេលានៅស្រុកខ្មែរយូរ តែ លី ម៉ារីណា មិនមានបំណងចូលសិល្បៈវិញទេ ទោះបីជាមានគេទាក់ទងចង់ឲ្យនាងចូលធ្វើការនៅទូរទស្សន៍និងថតរឿងក្តី ពីព្រោះស្វាមីរបស់នាងមិនអនុញាតិឲ្យនាង វិលចូលសិល្បៈវិញឡើយ ៕ អាលីណា

លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….
លី ម៉ា​រី​ណា មករក​ស៊ី​ស្រុក​ខ្មែរ ប៉ុ​ន្តែ​….

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត