ផ្អើល​ពេញ​ក្រុង​ព្រះសីហនុ​! ព្រលឹង​សព​ក្មួយ​ប្រុស​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ ម្ដាយ​មីង​ទាមទារ​រក​យុត្តិធម៌

ផ្អើល​ពេញ​ក្រុង​ព្រះសីហនុ​! ព្រលឹង​សព​ក្មួយ​ប្រុស​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ ម្ដាយ​មីង​ទាមទារ​រក​យុត្តិធម៌

ព្រះសីហនុ​ ៖​ ព្រលឹង​លោក​ អ៊ុង វត្ថា អាយុ ៣៦​ឆ្នាំ ដែល​គេ​អះអាង​ថា​បាន​ស្លាប់​ដោយ​ខ្យល់គរ​ ​និង លើសឈាម​ក្នុង​ពេល​ផឹក​ស្រា​ស្រវឹង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ព្រម​ទាំង​បាន​យក​ទៅ​បញ្ចុះ​នៅ​វត្ត​លើ​ (​វត្ត​ជោត្តញាណ​)​រួចរាល់​អស់​រយៈពេល​​២​ថ្ងៃ​ទៅ​ហើយ​នោះ​ បែរជា​ផ្ទុះ អភូតហេតុ​មួយ​កើតឡើង​ ដោយ​ព្រលឹង​នោះ​ បាន​មក​សណ្ឋិត​ចូល​រូប​ម្តាយមីង របស់​ខ្លួន សុំ​ឲ្យ​ ម្តាយ របស់​ខ្លួន​គាស់​សព​យក​ទៅ​បូជា​នៅ​ឯ​វត្ត (​វត្ត​ឥ​ទ្ទ​ណា​ញ​) ហៅ​វត្ត ក្រោម​វិញ និង​ទាមទារ​រក​យុត្តិធម៌​ ចំពោះ​ការ​ស្លាប់​របស់​ខ្លួន ដោយ​អះអាង​ថា ខ្លួន​ត្រូវ​គេ​សម្លាប់​ដោយ​រឹត​.ក​ ក្នុង​ពេល​ផឹក​ស្រា​ស្រវឹង ជា​ហេតុ​បង្ក​​មាន​ភាព​ភ្ញាក់ផ្អើល​មនុស្សម្នា​ស្ទើរ​ទូទាំង​ក្រុងព្រះសីហនុ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ។

បងស្រី​ឈ្មោះ​យន្ត ប៉ុក អាយុ ៤៩​ឆ្នាំ ត្រូវជា​ម្តាយ​មីង លោក​អ៊ុង វត្ថា (​សព​)​​ នៅ​ពេល​ខ្លួន​គាត់​ត្រូវ​ព្រលឹង​ខ្មោច ក្មួយប្រុស​ចូល​សណ្ឋិត បាន​និយាយ​រៀបរាប់​ប្រាប់​ថា រូប​គាត់​មិនមែន​ស្លាប់ ដោយ សារ​តែ​ជំងឺ​លើសឈាម ឬ​ខ្យល់គរ​អ្វី​នោះ​ទេ គឺ​រូប​គាត់​ត្រូវ​គេ​សម្លាប់​ដោយសារ​យក​ខ្សែ​​រឹត.ក​នៅ​ក្នុង​បន្ទប់ទឹក នៅ​ពេល​ខ្លួន​ផឹក​ស្រវឹង ហើយ​អ្នក​ដែល​សម្លាប់​នោះ​ជា​មនុស្ស​ក្បែរ​ខ្លួន តែ​ម្តង ព្រម​ទាំង បាន​វាយ​ក្បាល​របស់​គាត់​(​សព​)​ឲ្យ​មាន​របួស​ទៀត​ផង។ ប៉ុន្តែ​​ជុំវិញ បញ្ហា​នេះ​ ព្រលឹង​ខ្មោច បាន​ធ្វើការ​បញ្ជាក់​ថា ទាំងនេះ​គ្រាន់តែ​ជា​ប្រាប់​ឲ្យ បងប្អូន​ឪពុក​ម្តាយ បាន​ដឹង​ពី​ភាព ​អយុត្តិធម៌​នៃ​ការ ស្លាប់​របស់​គេ​តែប៉ុណ្ណោះ ​ហើយ​រឿង​ធ្វើការ​សើរើ ដើម្បី​រក​ខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​កុំ​បាច់​ធ្វើ​អ្វី គួរតែ បញ្ចប់​ទៅ ពីព្រោះ រូបគេ​(​សព​)​ខ្លាច ប៉ះពាល់​ដល់​អនាគត​កូនៗ​ចំនួន​៣​នាក់ ដែល​នៅ​តូច​ៗ​មិនទាន់ ដឹង​ក្តី។ រឿង​ដែល​សំខាន់​នោះ​គឺ ត្រូវតែ​ធ្វើការ​គាស់​សព​របស់​ខ្លួន ឡើងវិញ រួច​​​យក​ទៅ​បូជា នៅ​វត្ត​(​ឥ​ទ្ទ​ណា​ញ​)​ហៅ​វត្ត​ក្រោម​វិញ ​ពីព្រោះ​រូបគេ​(​សព​)​មិន​ចង់​នៅ​វត្ត ជោ​ត្ត​ណា​ញ​ហៅ​វត្ត លើ​ទេ។

លោក​ប៉ាន់ ខ្វា​ អាយុ​៦០​ឆ្នាំ​ ត្រូវជា​ឪពុក​បាន​ឲ្យ​ដឹង​ថា ព្រលឹង​ជនរងគ្រោះ​ ដែល​បាន​មក​ចូល រូប​នោះ​ឈ្មោះ អ៊ុង វត្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​កាល​នៅ​រស់​ជា​អាជីវករ​លក់ដូរ​)។ ជនរងគ្រោះ បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ហើយ​ត្រូវបាន​ឪពុកម្តាយ​យកទៅ​បញ្ចុះ​កាលពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា នៅ​វត្ត​លើ ក្រុងព្រះសីហនុ។ ប្រពន្ធ​ជនរងគ្រោះ​មាន​ឈ្មោះ ឈិ​ត សុផល អាយុ​៣៥​ឆ្នាំ មាន​កូន​៣​នាក់ រួម​មានៈ ទី​១​.ឈ្មោះ អ៊ុង សា​រ៉ាវុធ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ​ទី​២.​ឈ្មោះ អ៊ុង អង្គា​វឌ្ឍនៈ ភេទ​ប្រុស អាយុ​១០​ឆ្នាំ​ និង​ទី​៣.​ឈ្មោះ អ៊ុង រ៉ា​ថេប​ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​កន្លះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រលឹង ជនរងគ្រោះ​បាន​មក​សណ្ឋិត​ចូល​រូប​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ យន្ត ប៉ុក អាយុ​៤០​ឆ្នាំ ដើម្បី​ទាមទារ រក​យុត្តិធម៌ មានដូចជា ​៖ ​ទី​១-​ទាមទារ​ឲ្យ​ម្តាយ​បង្កើត​របស់​ខ្លួន​គាស់​សព​របស់​ខ្លួន​ដែល​គេ​យក​ទៅ កប់​នោះ​នៅ​វត្ត​លើ​នោះ​យកមក​បូជា​នៅ​វត្ត​វិញ។ ទី​២-​ការ​ស្លាប់​របស់​ខ្លួន​គឺ​មិនមែន ស្លាប់​ដោយ សារ ខ្យល់គរ និង​ជំងឺលើសឈាម​ទេ ការពិត​គឺ​ស្លាប់​ដោយមាន​គេ​រឹត​ក​សម្លាប់​ពេល​ស្រវឹង ព្រោះ​មាន ស្នាម រឹត​ក និង​ជាំ​នៅ​កំផ្លៀង​ខាងឆ្វេង ឬ​ខាងស្តាំ។

លោក​ប៉ាន់ ខ្វា ជា​ឪពុក​សព​បាន​ធ្វើ​ការ​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​​​ទី​១៩ ខែ​មិថុនា ​វេលា​ម៉ោង​១៥​និង​៣០ នាទី​​​ថា ក្រុម​គ្រួសារ​របស់​​លោក​នឹង​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី ស្នើ​​សុំ​គាស់ ​សព យក​ទៅ​បូជា​តាម​អ្វី​ដែល​ព្រលឹង​មក​ចូល​រូប​សុំ​យក​ទៅ​បូជា និង ស្នើ​​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ ពិនិត្យ លើ​រូប​សាកសព ដើម្បី​ចង់​ដឹង​ថា​អ្វី​ដែល​ព្រលឹង​បាន​មក​ប្រាប់​វា​ជា​រឿង​ពិត​ឬ​យ៉ាងណា​ ហើយ​បើ​​​​​មែន​នោះ​ សូម​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត តាម​នីតិ​វិធី​ផង​ដែរ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​នេះ​វិញ​ លោក​បាន​បញ្ជាក់​សាជាថ្មី​ថា ​លោក​​បាន​បោះបង់​គំនិត​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ស្នើ​សុំ​គាស់​សព​កូន​របស់​លោក​ហើយ ​ព្រោះ​វា​មាន​ផល​អវិជ្ជមាន​ច្រើន៕