ទីក្រុង​សៀងហៃ​​​ នឹង​បិទ​រោងចក្រ​​​​​​​​​​​ ២៥៥​កន្លែង​​​ មុន​​កិច្ច​​ប្រជុំ G20

ប្រទេសចិន បានបញ្ជាឲ្យបិទរោងចក្រឧស្សាហកម្មក្នុងទីក្រុងសៀងហៃចំនួន ២៥៥កន្លែងរយៈពេល១៤ថ្ងៃ រួមទាំងក្រុមហ៊ុនចម្រាញ់ប្រេងដ៏សំខាន់ Sinopec Corp ដើម្បីឲ្យផ្ទៃមេឃស្រឡះ មុនពេលមកដល់របស់មេដឹកនាំកិច្ចប្រជុំកំពូល G20 ខាងមុខ។

ទីក្រុង​សៀងហៃ​​​ នឹង​បិទ​រោងចក្រ​​​​​​​​​​​ ២៥៥​កន្លែង​​​ មុន​​កិច្ច​​ប្រជុំ G20

ការបិទនឹងចាប់ផ្ដើមពីថ្ងៃទី ២៤សីហា ដល់ទី ៦កញ្ញាខាងមុខ ក្នុងគោលបំណងឲ្យទីក្រុងហាងចូវ ជាប់របងទីក្រុងសៀងហៃ ប្រារព្ធកិច្ចប្រជុំទៅដោយមិនមានការបំពុលខ្យល់។ អាជ្ញាធរខេត្តហ្សេជាំង និងជាំងស៊ូ ក៏បានចេញសេចក្ដីណែនាំស្រដៀងគ្នានេះដែរ ដើម្បីកាត់បន្ថយការបំពុលចម្ងាយ ៣០០គីឡូម៉ែត្រ ពីកន្លែងប្រជុំដែរ។

កិច្ចប្រជុំកំពូល G20 ប្រារព្ធធ្វើនៅសប្ដាហ៍ដំបូងនៃខែកញ្ញា នឹងក្លាយជាព្រឹត្តិការណ៍បែបការទូតធំបំផុតរបស់ចិនប្រចាំឆ្នាំ ព្រោះមានការអញ្ជើញចូលរួមរបស់ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអាមេរិកអូបាម៉ា ជាដើម។

ប្រទេសចិនធ្លាប់បិទរោងចក្រជាច្រើនកន្លែង និងកំណត់ប្រតិបត្តិការអាជីវកម្ម មុនពេលពិធីការទូត និងព្រឹត្តិការណ៍កីឡា ដូចជាកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងកីឡាអូឡាំពិកនៅប៉េកាំង កាលឆ្នាំ ២០០៨ ដើម្បីកាត់បន្ថយផ្សេងអ័ព្ទប៉ះពាល់សម្រស់ទីក្រុង និងសុខភាពមនុស្ស៕

ទីក្រុង​សៀងហៃ​​​ នឹង​បិទ​រោងចក្រ​​​​​​​​​​​ ២៥៥​កន្លែង​​​ មុន​​កិច្ច​​ប្រជុំ G20

ទីក្រុង​សៀងហៃ​​​ នឹង​បិទ​រោងចក្រ​​​​​​​​​​​ ២៥៥​កន្លែង​​​ មុន​​កិច្ច​​ប្រជុំ G20

ប្រភព៖ sabay

  • ទីក្រុង​សៀងហៃ​​​ នឹង​បិទ​រោងចក្រ​​​​​​​​​​​ ២៥៥​កន្លែង​​​ មុន​​កិច្ច​​ប្រជុំ G20已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: