ទឹកផ្លែឪឡឹក អាចជួយរំលាយ គ្រួសក្នុងតម្រង់នោម យ៉ាងមានប្រសិទ្ធភាព

ការបរិភោគទឹកផ្លែឈើ និងបន្លែជាច្រើន អាចកម្ចាត់គ្រួសក្នុងតម្រង់នោមបាន ប៉ុន្តែ តើទឹកផ្លែឈើប្រភេទណាដែលមានប្រសិទ្ធភាពជាងគេ។ ខាងក្រោមនេះ គឺជាទឹកផ្លែឈើមួយចំនួនដែលអាចជួយរំលាយគ្រួសក្នុងតម្រង់នោមរបស់អ្នកបាន៖

១. ទឹកផ្លែឪឡឹក
ឪឡឹកត្រូវបានចាត់ទុកថា ជាប្រភេទផ្លែឈើដែលធ្វើឲ្យមានទឹកនោមច្រើន និងអាចត្រូវបានធ្វើប្រាស់ជារូបមន្តធម្មជាតិសម្រាប់ព្យាបាលបញ្ហាគ្រួសក្នុងតម្រង់នោម។ សារធាតុប៉ូតាស្យូម និងជាតិទឹកក្នុងផ្លែឪឡឹក គឺជារូបមន្តដ៏សំខាន់ដើម្បីជួយដល់តម្រង់នោម។ ហេតុនេះ ការផឹកទឹកផ្លែឪឡឹកពីរដងក្នុងមួយថ្ងៃជាប្រចាំនឹងជួយរំលាយគ្រួសក្នុងតម្រង់នោមរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។

២. ទឹកផ្លែទទឹម
ទឹកផ្លែទទឹម និងគ្រាប់ទទឹម អាចនឹងត្រូវបានប្រើប្រាស់ជារូបមន្តធម្មជាតិសម្រាប់គ្រួសក្នុងតម្រង់នោម។ ដើម្បីទទួលបានលទ្ធផលដ៏ល្អបំផុត អ្នកត្រូវតែពិសារ ឬផឹកទឹកផ្លែទទឹមស្រស់ជាប្រចាំ។

៣. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាជារូបមន្តធម្មជាតិដ៏មានប្រសិទ្ធិភាពក្នុងការព្យាបាលគ្រួសក្នុងតម្រង់នោម

– គ្រឿងផ្សំ
. ទឹកក្រូចឆ្មា
. ទឹក២លីត្រ និងស្ករស

– ការណែនាំ
. ច្របាច់ទឹក្រូចឆ្មាស្រស់ដាក់ក្នុងទឹកពីរលីត្រ ហើយកូរឲ្យសព្វល្អជាមួយនឹងស្ករសបន្តិច
. ផឹកភេសជ្ជៈនេះពីរក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលល្ងាចដើម្បីរំលាយគ្រួសក្នុងតម្រង់នោម៕

ប្រភព៖ whatsupkhmer

  • ទឹកផ្លែឪឡឹក អាចជួយរំលាយ គ្រួសក្នុងតម្រង់នោម យ៉ាងមានប្រសិទ្ធភាព已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:សុខភាព
Tags: