តើ​អ្នក​អាច​ក្លាយទៅជា​មនុស្ស​ពូកែ​សរសេរ និង​ឃោសនា​ដោយ​របៀប​ណា?

មនុស្សជាច្រើនយល់ថា ការសរសេរជាការងារដ៏លំបាកមួយ ដែលធ្វើអោយពួកគេមិនអាចបង្កើតចេញជាសារដ៏មុតស្រួច ដែលមានភាពទាក់ទាញសម្រាប់ឈានដល់ជោគជ័យនៅក្នុងការឃោសនាផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន អង្គការ និងស្ថាប័នរបស់ពួកគេ។

ដើម្បីដោះស្រាយបញ្ហាសរសេរសេចក្ដីប្រកាសព័ត៌មាន និងបញ្ហានៅក្នុងការធ្វើទំនាក់ទំនងជាមួយសារព័ត៌មានដើម្បីធានាដល់ជោគជ័យនៅក្នុងការឃោសនាជាមួយសាធារណជននោះ ក្លិបអ្នកកាសែតកម្ពុជា បានអញ្ជើញអ្នកជំនាញបរទេស និងកម្ពុជាដើម្បីធ្វើការបណ្ដុះបណ្ដាលនៅថ្ងៃទី ២៥ ខែមិថុនា អំពីគន្លឹះក្នុងការសេរសេរសេចក្ដីប្រកាសព័ត៌មាន និងគន្លឹះទំនាក់ទំនងជាមួយសារព័ត៌មាន និងវិធីឃោសនាសេវាកម្ម និងផលិតផលយ៉ាងមានប្រសិទ្ធភាពតាមហ្វេសប៊ុក។ ទន្ទឹមនោះក៏មានការបង្ហាញអំពីវិធីដោះស្រាយជាមួយសារព័ត៌មាននៅពេលដែលមានវិបត្តិអ្វីមួយកើតមានឡើងនៅក្នុងក្រុមហ៊ុន អង្គការឬស្ថាប័នណាមួយ។
លោក ងួនសេរ័ត្ន នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជាបាននិយាយថា ជំនាញទាំងបួនខាងលើនេះនឹងត្រូវលើកយកមកពិភាក្សាលម្អិតនៅក្នុងវគ្គបណ្ដុះបណ្ដាលរយ:ពេលមួយថ្ងៃពេញដូចបានរៀបរាប់ខាងលើ។

វាគ្មិនសំខាន់ៗនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមានលោក ALASTAIR CARTHEW ជនជាតិ ញូវស៊ីលែន ដែលមាន បទពិសោធន៍ ប្រមាណជា ៤០ឆ្នាំ ខាងផ្នែក ទំនាក់ទំនងសាធារណ: និងមេដឹកនាំ សារព័ត៌មាន នៅកម្ពុជាដូចជាលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង ជា និពន្ឋនាយក ទូរទស្សន៍ PNN លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា និងជា អ្នកឆ្លើយឆ្លង ព័ត៌មានក្យូដូជប៉ុន លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន និង លោក លាង ដឺលុច នាយករងវេបសាយព័ត៌មានថ្មីៗដើម្បីធ្វើបទបង្ហាញនៅ ក្នុងការបណ្ដុះបណ្ដាលនេះ។
លោក ងួន សេរ័ត្ន និយាយថា តាមរយៈ:ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ គេនឹងអាចកាន់តែជោគជ័យនៅក្នុងការសរសេរអោយមានភាពទាក់ទាញ ការប្រើប្រាស់ហ្វេសប៊ុកអោយមានប្រសិទ្ធភាព ព្រមទាំងវិធីសាស្ត្រនៅក្នុងការទំនាក់ទំនងជាមួយសារព័ត៌មាន។

វគ្គសិក្សានេះ មានតម្លៃ ៦០ដុល្លារ ក្នុងម្នាក់ហើយនឹងមានការចេញលិខិតបញ្ជាក់ការសិក្សាផងដែរ។ សម្រាប់ការចុះឈ្មោះជាក្រុមនឹងមានតម្លៃត្រឹម៥០ដុល្លាប៉ុណ្ណោះសម្រាប់ម្នាក់។

ដោយសារកន្លែងមានកំណត់ លោកនិងលោកស្រី ដែលចាប់អារម្មណ៍នឹងវគ្គបណ្ដុះបណ្ដាលសូមចុះឈ្មោះ និង ទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៥១៧ ៤៥៩ / ០១២ ២៦៧ ២៧៧ អោយបានមុនថ្ងៃទី ២៣ ខែ មិថុនា៕

ប្រភព៖ sabay

  • តើ​អ្នក​អាច​ក្លាយទៅជា​មនុស្ស​ពូកែ​សរសេរ និង​ឃោសនា​ដោយ​របៀប​ណា?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ចំនេះដឹង
Tags: